* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

06-07-2026 11:03

(ក្រចេះ)៖ ពីលើទឹកដីខេត្តក្រចេះនាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះការវិនិយោគដាំដើមប្រេងខ្យល់ និង​ដំណាំផ្សេងៗទៀត ដែលបានប្រែក្លាយដីព្រៃរិចរិលទៅជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច និង​ការងារសម្រាប់ប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានានៅក្នុងខេត្តក្រចេះនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីការ​ដាក់​ចេញនូវកម្មវិធីមួយកំណែទម្រង់មួយចំនួននៅលើទឹកដីខេត្តក្រចេះ ពាក់ព័ន្ធការបែងចែកកម្មសិទ្ធិ​ដីធ្លីសម្រាប់ពលរដ្ឋបង្កបង្កើនផល និងកំណែទម្រង់សេដ្ឋកិច្ចជាដើម។ សម្តេចតេជោ បានបង្ហាញ​ការពេញចិត្តចំពោះវឌ្ឍនភាពលើវិស័យកសិកម្ម កសិ-ឧស្សាហកម្មក្នុងខេត្តភាគឦសាន​មួយនេះ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីភាពត្រឹមត្រូវក្នុងការដាក់ចេញគោលនយោបាយ និងចក្ខុវិស័យ​កាលពីអតីតកាល។

មានប្រសាសន៍ដល់ការអភិវឌ្ឍផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្មនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រលើការវិនិយោគដាំដើមប្រេងខ្យល់នៅភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ របស់ក្រុមហ៊ុនហូលីផ្លេនថេសិន។ សម្តេចតេជោ បានបញ្ជាក់ថា ការវិនិយោគនេះ បានប្រែក្លាយ​ដីព្រៃរិចរិលទៅជាប្រយោជន៍សម្រាប់សេដ្ឋកិច្ច និងការងារសម្រាប់ប្រជាពលរដ្ឋ​នៅទីជនបទ​ដាច់​ស្រយាល។ ការវិនិយោគបែបនេះ ក៏ជាការចូលរួមចំណែកគាំពារដល់បរិស្ថានដែរ នៅពេលដើម​ឈើទាំងនោះបានលូតលាស់។

សូមបញ្ជាក់ថា ដើម្បីប្រែក្លាយដីព្រៃរិចរិលទៅជាថាមពលថ្មីសម្រាប់សេដ្ឋកិច្ចនៅទីជនបទ រាជរដ្ឋា​ភិ​បាល​​កម្ពុជា បានផ្តល់ដីស្ថានីយផ្សព្វផ្សាយ ស្តារព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ ទំហំជិត ៣ម៉ឺនហិកតា ក្នុងភូមិសាស្ត្រ ស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹង​ត្រែង ជូនក្រុមហ៊ុនហូលីផ្លេនថេសិន ដាំដុះដើមប្រេងខ្យល់។

ក្រុមហ៊ុនបានចាប់ផ្តើមដាំដើមប្រេងខ្យល់នៅឆ្នាំ២០១៩ រហូតដល់ពេលបច្ចុប្បន្នក្រុមហ៊ុន​ដាំ​លើផ្ទៃដីសរុប ១៣ ០០០ហិកតា។ ដើមប្រេងខ្យល់បានលូតលាស់យ៉ាងល្អ ហើយក៏បាននិង​កំពុង​ប្រមូលផលយកទៅកែច្នៃជាក្តារបន្ទះ និងគ្រឿងសង្ហារឹមមួយចំនួនទៀត។ ក្រុមហ៊ុនហូលី​ផ្លេន​ថេសិន ក៏កំពុងពង្រីកការដាំដុះទៅលើផ្ទៃដីក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែង​ថែម​ទៀត។

តាមរយៈការវិនិយោគនេះ ក្រុមហ៊ុនបានផ្តល់ការងារទៀងទាត់ជូនប្រជាពលរដ្ឋនៅ​ក្នុងឃុំ​បឹង​ចារ ស្រុកសំបូរ និងមកពីតំបន់ដទៃទៀត តាមរយៈការដាំដើមប្រេងខ្យល់ ការថែទាំដើម​ប្រេង​ខ្យល់ ការកាត់ប្រមូលដើមប្រេង​ខ្យល់ និងការធ្វើការងារនៅក្នុងរោងចក្រកែច្នៃឈើជាដើម។ តាមរយៈការងារក្នុងចំការដើមប្រេង​ខ្យល់ ដែលជាចម្ការឈើដាំខ្នាតយក្សលើកដំបូងនៅ​កម្ពុជា​នេះ បានផ្តល់ប្រាក់ចំណូលទៀង​ទាត់ ហើយក៏បានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅ​តំបន់បាន​ល្អប្រសើរជាងមុន។

មិនត្រឹម​ផ្តល់ការងារ និងប្រាក់ចំណូលប៉ុណ្ណោះទេ តាមរយៈការវិនិយោគនេះ ក្រុមហ៊ុនបានចូល​រួម​ចំណែកធ្វើផ្លូវ និងស្ពានសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិកផលកាន់​តែងាយ​ស្រួល៕