* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សកម្មជន និងភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀន ៥១រូប នៅខេត្តកំពង់ស្ពឺ សម្រេចចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

06-07-2026 11:18

(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះទទួលសកម្មជន និងភ្នាក់ងារសង្កេតការណ៍គាំទ្រគណបក្សភ្លើងទៀនចំនួន ៥១រូប ក្នុងឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានសម្រេចចិត្តស្ម័គ្រចិត្តលាឈប់ពីគណបក្សរបស់ខ្លួន ហើយគោរពស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីទទួលនេះបានប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត រួមទាំងលោក ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចតេជោ និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត។

ការសម្រេចចិត្តរបស់សកម្មជន និងភ្នាក់ងារសង្កេតការណ៍ទាំង ៥១រូបនេះ ត្រូវបានអះអាងថា កើតចេញពីឆន្ទៈពិតប្រាកដ ដោយគ្មានការបង្ខិតបង្ខំ ឬការទិញដូរណាមួយឡើយ។ ពួកគាត់បានបង្ហាញពីការលែងជឿជាក់លើក្រុមទណ្ឌិតក្បត់ជាតិ ដែលបានរត់ចោលស្រុក និងមានគំនិតទុច្ចរិតចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរ និងបំផ្លាញសុខសន្តិភាពរបស់ជាតិ។ ផ្ទុយទៅវិញ ពួកគាត់បានមើលឃើញយ៉ាងច្បាស់នូវការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ក៏ដូចជាការរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម។

សកម្មជន និងភ្នាក់ងារសង្កេតការណ៍ទាំងនោះ បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់អាយុជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាពជូនជាតិមាតុភូមិ។ ជាមួយគ្នានេះ ពួកគាត់ក៏បានបង្ហាញការជឿជាក់យ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ពួកគាត់បានបញ្ជាក់ថា សកម្មភាពនយោបាយរបស់ក្រុមទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងក្រុមប្រឆាំង មានតែបំផ្លិចបំផ្លាញជាតិ ហើយមិនបានជួយអ្វីដល់ជាតិ និងប្រជាជននោះឡើយ។

ក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូនសកម្មជន និងភ្នាក់ងារសង្កេតការណ៍ទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលបើកទូលាយសម្រាប់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរួមរស់ជាមួយគ្នាបានដោយសុខដុមរមនា។

លោកបានបន្ថែមថា ការទទួលសមាជិកថ្មីនេះ មិនមែនជាលើកទីមួយសម្រាប់ខេត្តកំពង់ស្ពឺនោះទេ ដែលនេះជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់យ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាពលរដ្ឋទូទៅ។

លោក ទី ប៊ុនថេង បានបន្តថា ការគាំទ្រដ៏លើសលប់នេះ គឺដោយសារប្រជាពលរដ្ឋបានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានរំលឹកពីប្រវត្តិដ៏យូរលង់របស់គណបក្សប្រជាជនកម្ពុជា ដែលបានកសាងសមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ចាប់តាំងពីការប្រឆាំងនឹងអាណានិគម និងការឈ្លានពានរបស់បរទេសគ្រប់ជំនាន់ រហូតដល់ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។

ការសម្រេចចិត្តរបស់សកម្មជន និងភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀនទាំង ៥១រូប ក្នុងការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសក្ខីភាពមួយទៀតដែលបង្ហាញពីការជឿជាក់របស់ប្រជាពលរដ្ឋចំពោះមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិមាតុភូមិ។ នេះក៏ជាសារមួយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលប្រាថ្នាចង់ឃើញប្រទេសជាតិបន្តរីកចម្រើនទៅមុខ៕