* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រះបដិមាលោកេសូរ (ព្រះអវលោកិតេស្វរ) ជាព្រះពោធិសត្វ ក្នុងព្រះពុទ្ធសាសនាមហាយាន តាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឱ្យទេសចរបានស្គាល់ និងស្វែងយល់

06-07-2026 11:25

(សៀមរាប)៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ ស្តីពី «ការរកឃើញវត្ថុបុរាណថ្មីៗនៅប្រាសាទតាព្រហ្ម» ដោយបានជ្រើសរើសយកសមុច្ច័យចំនួន២១ មានគ្រឿងសម្គាល់ និងកេតនភណ្ឌរបស់ព្រះលោកេសូរ ដែលជាព្រះពោធិសត្វដ៏ពេញនិយម ក្នុងព្រះពុទ្ធសាសនាមហាយាន ជាការរកឃើញថ្មីៗកំណាយនៅប្រាសាទតាព្រហ្ម។

លោក ភួយ សាវឿត នាយកស្តីទី សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា រូបបដិមាព្រះលោកេសូរ និងបំណែក ជារូបព្រះបាទ មានរូបចម្លាក់ព្រះពុទ្ធអមិតាភៈ នៅលើម្រាមជើង និងកជើង និងព្រះហស្ត ដែលមានកាន់កេតនភណ្ឌផ្សេងៗ ត្រូវបានអ្នកជំនាញធ្វើការជួសជុល និងសម្អាតកំណកដីឬស្លែចេញ បន្ទាប់មកបានរៀបចំជាពិព័រណ៍ រយៈពេល៦ខែ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

លោកថា គោលបំណងសំខាន់នៃការតាំងបង្ហាញនេះ ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីរបកគំហើញថ្មីៗ នៃការងារស្រាវជ្រាវក្នុងតំបន់អង្គរ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងជាការផ្សព្វផ្សាយទៅកាន់សាធារណជន ភ្ញៀវទេសចរ សិស្ស និស្សិតឱ្យបានទៅទស្សនា សិក្សាស្វែងយល់ពីការងារអភិរក្ស ប្រវត្តិសាស្ត្រ ជំនឿសាសនា សិល្បៈនៃគ្រឿងលម្អ និងលក្ខណៈសម្គាល់របស់បដិមាក្នុងសង្គមខ្មែរសម័យបុរាណ។

អ្នកជំនាញនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបញ្ជាក់ថា សាធារណជននឹងបានស្វែងយល់បន្ថែម អំពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនាមហាយាន ក្នុងសម័យអង្គរ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ។ ជាក់ស្តែងព្រះលោកេសូរ ឬព្រះអវលោកិតេស្វរៈ ជាព្រះពោធិសត្វនៃសេចក្តីមេត្តាករុណាគ្មានព្រំដែន និងជាព្រះពោធិសត្វ ដែលគេនិយមគោរពបំផុតនៅក្នុងព្រះពុទ្ធសាសនាមហាយាន ដែលជាសាសនាដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្មែរ ក្នុងរាជព្រះបាទជ័យវម៌្មទី៧ នាសតវត្សរ៍ទី១២ និងទី១៣៕