* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គស្នងការដ្ឋាននគរបាលកូរ៉េខាងត្បូង ជួយបណ្តុះបណ្តាលនគរបាលកម្ពុជា ស្តីពីការស៊ើបអង្កេត និងបង្ការការឆបោក Online Scams

06-07-2026 12:17

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគបាលកូរ៉េខាងត្បូង បានជួយបណ្តុះបណ្តាលដល់នគរបាលកម្ពុជា ស្តីពីការស៊ើបអង្កេត និងការបង្ការការឆបោក ដោយការបណ្តុះបណ្តាលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើយុទ្ធនាការបោសសម្អាតយ៉ាងសកម្ម លើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នោះ។

ថ្លែងនៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបណ្ឌិតសភានគរបាលកម្ពុជានោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពី «ការស៊ើបអង្កេត និងការបង្ការការឆបោក» សម្រាប់មន្ដ្រីនគរជាតិកម្ពុជា នាពេលនេះ គឺត្រូវបានរៀងចំឡើងក្នុងពេលវេលាដ៏សមស្របបំផុត។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដែលបានកំពុងនិងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គម និងកិត្តិយសរបស់បណ្តាប្រទេសជាច្រើននៅលើពិភពលោក ដែលក្នុងនោះរួមទាំងកម្ពុជាផងដែរនោះ។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សារៀនសូត្រ គោរពយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជាផ្ទៃ ក្នុងវិន័យ និងបទប្បញ្ញត្តិនានា របស់បណ្ឌិតសភានគរបាលកម្ពុជា ព្រមទាំងចូលរួមគ្រប់សកម្មភាពសិក្សា ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រេបយកចំណេះដឹងបទពិសោធ និងបច្ចេកទេសថ្មីៗពីគ្រូ បច្ចេកទេស និងអ្នកជំនាញទាំងអស់ឲ្យបានស៊ីជម្រៅ និងទូលំទូលាយជាដើម។

អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យសិក្ខាកាមទាំងអស់ត្រូវប្រើប្រាស់ឱកាសដ៏ មានតម្លៃនេះក្នុងការផ្លាស់ប្តូរបទពិសោធ ចែករំលែកចំណេះដឹង ពិភាក្សា និងសិក្សាពីករណីជាក់ស្តែង ជាមួយគ្រូបបង្គោលអ្នកជំនាញ និងសិក្ខាកាមដទៃទៀត ដើម្បីពង្រឹងចំណេះដឹងសមត្ថភាពវិជ្ជាជីវៈឲ្យស្រប តាមការវិវត្តនៃឧក្រិដ្ឋកម្មឌីជីថលនាពេលបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះហើយ សិក្ខាកាមទាំងអស់យកចំណេះដឹងជំនាញ និងបទពិសោធដែលទទួលបាននេះទៅ អនុវត្តប្រកបដោយប្រសិទ្ធភាព នៅតាមអង្គភាពរៀងៗខ្លួន ជាពិសេសក្នុងការបង្ការ ស៊ើបអង្កេត ប្រមូល និងវិភាគភស្តុតាងឌីជីថល ការស៊ើបអង្កេតហិរញ្ញវត្ថុ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមចំណែកលើកម្ពស់គុណភាពការងារអនុវត្តច្បាប់ និងការពារសន្តិសុខជាតិជាតិ។

នាយឧត្តមសេនីយ៍ប្រធានបណ្ឌិត្យសភា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះកើតមានឡើងតាមរយៈកិច្ចសហប្រតិបត្តិការនិងការបង្កើតភាពជាដៃគូរលើការបណ្តុះបណ្តាជាតិ-អន្តរជាតិ ជាពិសេស ជាមួយអគ្គស្នងការដ្ឋាន នគរបាលជាតិកូរ៉ ក្រោមការចង្អុលបង្ហាញនិងសម្របសម្រួលពី លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផៃ្ទ។ ជាក់ស្តែងនៅថ្ងៃនេះ បណ្ឌិត្យសភាមានវឌ្ឍនភាពបន្ថែមទៀត ដោយបានសហការរៀបចំពិធីបើក វគ្គបណ្តុះបណ្ដាលនេះ ចាប់ពីថ្ងៃទី៦-១០ ខែកក្កដា ឆ្នាំ២០២៦ នៅបណ្ឌិត្យសភា ដែលមានសិក្ខាកាម ចំនួន៦០នាក់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបណ្ឌិតសភានគរបាលកម្ពុជា ដែលមានគ្រូឯកទេសជាច្រើនមកពីប្រទេសកូរ៉េ៕