* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីព័ត៌មានកម្ពុជា និងចិន វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលាប្រព័ន្ធផ្សព្វផ្សាយសម្រាប់បណ្តាប្រទេសតំបន់ខាងត្បូង

06-07-2026 12:43

(ចិន)៖ សិក្ខាសាលាស្តីពីប្រព័ន្ធផ្សព្វផ្សាយសម្រាប់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេសនៃតំបន់ខាងត្បូង (Global South) ដែលបានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន បានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការបង្កើនសមត្ថភាពបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការពង្រឹងកិច្ចសហប្រតិបត្តិការ។

ពិធីបិទវគ្គសិក្ខាសាលានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ចិន និងតំណាងសិក្ខាកាមមកពីបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ លោក ហេ ដុងបូ អនុប្រធានគណៈកម្មាធិការបក្ស និងអនុប្រធានក្រុមហ៊ុន CBIC បានលើកឡើងថា រយៈពេល ១៤ថ្ងៃនេះ គឺជាថ្នាក់រៀនដ៏មានសារៈសំខាន់ក្នុងការសិក្សាស្វែងយល់ស៊ីជម្រៅអំពីទំនើបកម្មនៃប្រព័ន្ធផ្សព្វផ្សាយបែបប្រទេសចិន។

លោកបានគូសបញ្ជាក់ថា សិក្ខាកាមទាំងអស់បានទទួលបទពិសោធន៍ផ្ទាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ចិន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា។

ក្នុងអំឡុងពេលសិក្ខាសាលា សិក្ខាកាមបានធ្វើទស្សនកិច្ចសិក្សានៅទីក្រុងប៉េកាំង ដើម្បីសិក្សាពីកត្តាវិជ្ជានៃការអភិវឌ្ឍរបស់ចិន។ បន្ទាប់មក នៅទីក្រុងយិនឈួន សិក្ខាកាមបានទស្សនាឧទ្យានជាតិប៉ៃជីថាន ដែលបង្ហាញពីអច្ឆរិយវត្តអេកូឡូស៊ី «មនុស្សមិនក្បត់ភ្នំបៃតង ភ្នំបៃតងក៏មិនក្បត់មនុស្ស» និងបានឃើញពីជោគជ័យនៃការលុបបំបាត់ភាពក្រីក្រនៅទីក្រុងមិននីង។ លើសពីនេះ សិក្ខាកាមក៏បានស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាជំរុញឧស្សាហកម្មនៅក្រុមហ៊ុន Zhuse Technology និង Lingji Digital Technology ព្រមទាំងបានពិភាក្សាពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយស៊ីជម្រៅនៅស្ថានីយទូរទស្សន៍នីងសៀផងដែរ។

លោក ហេ ដុងបូ បានបន្ថែមថា វគ្គសិក្សានេះក៏ជាវេទិកានៃការបង្កើតគំនិតក្នុងការផ្សព្វផ្សាយព័ត៌មាននៃបណ្តាប្រទេសតំបន់ខាងត្បូង។

លោក ហេ ដុងបូ បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការប្រែប្រួលសកលលោក អ្នកសារព័ត៌មាននៃតំបន់ខាងត្បូងមានទំនួលខុសត្រូវរួមគ្នាក្នុងការបំបែកការត្រួតត្រាផ្តាច់មុខនៃការនិយាយបែបលោកខាងលិច និងរួមគ្នាកសាងសណ្តាប់ធ្នាប់ផ្សព្វផ្សាយព័ត៌មានមួយដែលមានយុត្តិធម៌ និងចម្រុះពណ៌។

លោកបានបញ្ជាក់ថា ទោះបីវគ្គបណ្តុះបណ្តាលបានបញ្ចប់ហើយក៏ដោយ ក៏មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសនៃតំបន់ខាងត្បូង នឹងមិនមានទីបញ្ចប់ឡើយ។ CBIC តែងតែប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងចិននិងបរទេស។

ក្នុងឱកាសនោះដែរ លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ តំណាងសិក្ខាកាមមន្ត្រីនៃក្រសួងព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន និងគណៈកម្មការរៀបចំ ដែលបានផ្តល់ឱកាសដ៏មានតម្លៃ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ លោកបានគូសបញ្ជាក់ថា សិក្ខាសាលានេះបានផ្តល់ចំណេះដឹង និងបទពិសោធន៍លើសពីការរំពឹងទុក ជាពិសេសការយល់ដឹងអំពីការអភិវឌ្ឍយ៉ាងរហ័សនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយចិន ដូចជាប្រព័ន្ធឌីជីថល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ។

លោក ជួន ចាន់ភារុណ បានបន្តថា ក្រៅពីការសិក្សា គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចសិក្សានៅទីតាំងសំខាន់ៗ រួមមាន ក្រុមហ៊ុន ZOOXER TECH ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាកាមេរ៉ាស្វ័យប្រវត្តិកម្រិតខ្ពស់ដំណើរការដោយ AI។ ស្ថានីយ Beijing Langyuan Station ដើម្បីទស្សនាការច្នៃប្រឌិតអតីតឃ្លាំងវាយនភណ្ឌ ទៅជាមជ្ឈមណ្ឌល AIGC ដ៏ទំនើប។ ព្រមទាំងបានទៅទស្សនាមហាកំផែងចិន និងតំបន់ស្វយ័តលីងស៊ា ហ៊ុយ (Ningxia Hui) ដើម្បីស្វែងយល់ពីអរិយធម៌ វប្បធម៌ និងបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ចិន។

លោក ហេ ដុងបូ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងយកទៅអនុវត្តនៅក្នុងស្ថាប័នរៀងៗខ្លួន ដើម្បីធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ទទួលខុសត្រូវ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសនៃតំបន់ខាងត្បូងសកលឱ្យកាន់តែរឹងមាំបន្ថែមទៀត។ វគ្គសិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់វិស័យព័ត៌មាន និងពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍៕