* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបល្បែងស៊ីសងអនឡាញខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៦នាក់

06-07-2026 13:58

(កំពង់ស្ពឺ)៖ កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (ឡូតូ) ខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ក្នុងនោះមានស្រី ០១នាក់ និងរឹបអូសវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ការបង្ក្រាបនេះ ត្រូវបានធ្វើឡើងដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន។ ជនសង្ស័យទាំង ០៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖

១. ឈ្មោះ យូ សុភា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
២. ឈ្មោះ អន អុល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
៣. ឈ្មោះ សូត្រ សារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
៤. ឈ្មោះ មួង មិត្ត ភេទប្រុស អាយុ៦០ឆ្នាំ គឺជាម្ចាស់ផ្ទះ និងអ្នកផ្តល់ទីតាំងលេងល្បែង ទីលំនៅបច្ចុប្បន្នភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
៥. ឈ្មោះ សួន ភី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
៦. ឈ្មោះ លី អាទីណា ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរកាន់ម៉ាស៊ីនឡូតូ និងចាត់ចែងឲ្យមានការលេងល្បែង ទីលំនៅបច្ចុប្បន្នភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងជាច្រើន រួមមាន៖ ម៉ូតូចំនួន ៩គ្រឿង (ម៉ាក Honda Dream សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ផ្លាកលេខកណ្តាល 1Q-0684, ម៉ាក Honda Dream សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1P-8094, ម៉ាក Honda Dream សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានផ្លាកលេខ, ម៉ាក Wave ពណ៌ខ្មៅ គ្មានផ្លាកលេខ, ម៉ាក Honda Dream សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1G-8409, ម៉ាក Honda Dream សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BP-6788, ម៉ាក Honda Dream សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KE-3758, ម៉ាក Honda Dream សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BY-8554 និងម៉ាក Click ពណ៌ស លាយខ្មៅ សេរីឆ្នាំ២០១៨ ផ្លាកលេខ កំពង់ស្ពឺ 1L-7868)។ ក្រៅពីនេះ ក៏មានទូរស័ព្ទចំនួន ០៧គ្រឿង (ម៉ាក OPPO ពណ៌ទឹកប៊ិច ចំនួន ០៣គ្រឿង, ម៉ាក IPhone ចំនួន ០២គ្រឿង, ម៉ាក VIVO ពណ៌ទឹកសមុទ្រ ចំនួន ០១គ្រឿង និងម៉ាក TECNO SPARK ពណ៌ស ចំនួន ០១គ្រឿង), Tablet ពណ៌ខ្មៅ ចំនួន ០១គ្រឿង (បែកកញ្ចក់), ប្រាក់រៀលចំនួន ១,៤៩៣,៤០០រៀល និងប្រាក់ដុល្លារចំនួន ១១០ដុល្លារ ព្រមទាំងបារីចំនួន ០៥សុងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមជាមួយនឹងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ការបង្ក្រាបនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការលុបបំបាត់រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពបំផ្លាញសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងអនាគតគ្រួសារប្រជាពលរដ្ឋ។ អាជ្ញាធរអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យចូលរួមសហការផ្តល់ព័ត៌មាន និងបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ ដើម្បីរួមចំណែកកសាងសង្គមមួយដែលគ្មានល្បែងស៊ីសង៕