* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តំណាងបណ្ឌិត កៅ ថាច លើកទឹកចិត្តដល់យុវជន គណបក្សឃុំរកាជន្លឹង ខេត្តកណ្តាល ចូលរួមបំពេញតួនាទី និងបម្រើប្រជាពលរដ្ឋ​នៅមូលដ្ឋានឲ្យបានល្អ

06-07-2026 14:02

(កណ្តាល)៖ លោក ចាន់ សីហា អនុប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល តំណាងបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំយុវជនគណបក្សឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៉ឹម សិទ្ធីរ៉ា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល, អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ឃុំរកាជន្លឹង, លោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល លោក ខៀវ សុខណាត អនុប្រធានប្រចាំការ សមាជិក សមាជិកាលោកប្រធានគណៈកម្មាធិការគណបក្សឃុំ-ភូមិ សមាជិកយុវជនគណបក្សសរុបចំនួន៣១៩នាក់។

ថ្លែងនៅក្នុងពិធីមុនការបោះឆ្នោតចាប់ផ្តើម លោក ចាន់សីហា អនុប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាលចាត់ទុកថា «ការបោះឆ្នោតនៅថ្ងៃនេះ​គឺបង្ហាញយ៉ាងច្បាស់ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ ក្នុងគណបក្សដ៏ពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា មិនមែនគ្រាន់តែជាវោហារសាស្ត្រឃោសនានោះឡើយ»

លោក ចាន់ សីហា បានថ្លែងទៀតថា យុវជនទាំងអស់អាចប្រើប្រាស់សិទ្ធិ និងសំឡេង ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្តប្រកបដោយឆន្ទៈគុណធម៌សមត្ថភាព និងមនសិការទទួលខុសត្រូវ ហើយការបោះឆ្នោតនាថ្ងៃនេះ គឺពិតជាមានសារសំខាន់សម្រាប់យុវជន នៅក្នុងឃុំរកាជឆ្លឹងផងដែរ។

លើសពីនេះ លោក ចាន់ សីហា សូមអំពាវនាវដល់បងប្អូន​ និងក្មួយៗ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ សូមប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយមនសិការខ្ពស់ ក្នុងជ្រើសរើសបុគ្គល សក្តិសមបំផុត ដើម្បីដឹកនាំយុវជនឆ្ពោះទៅរកភាពជោគជ័យជាពិសេស យុវជនដែលទទួលបានការទុកចិត្តក្នុងថ្ងៃនេះត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «សមូហភាពដឹកនាំបុគ្គលម្នាក់ៗទទួលខុសត្រូវ» និង «មតិភាគតិចគោរពមតិភាគច្រើន»។

ហេតុដូច្នោះហើយ សូមប្អូនៗត្រូវបន្តរួមគ្នាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ យើងទាំងអស់គ្នានៅតែជាមហាគ្រួសារតែមួយ ជាយុវជន គណបក្សប្រជាជនកម្ពុជាតែមួយ និងមានគោលដៅតែមួយ គឺបម្រើជាតិ និងប្រជាជន។ នេះជាការបញ្ជាក់បន្ថែម របស់លោក ចាន់ សីហា។

សម្រាប់លោក អ៉ឹម សិទ្ធីរ៉ា ក្នុងនាមជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំរកាជន្លឹង បានសំណេះសំណាលជាមួយ និងយុវជនផងដែរ ដោយបានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជាមួយនិងប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ។

ក្នុងឱកាសនោះដែរ មុនបិទបញ្ចប់នូវកម្មវិធីបោះឆ្នោតរួច លោក អ៉ឹម សិទ្ធីរ៉ា បានសំណេះសំណាល និងលើកទឹកចិត្តដល់យុវជន ដែលជាប់ជាប្រធានចលនាយុវជនថ្មី ត្រូវចូលរួមបំពេញតួនាទីតាមមាគ៌ា និងគោលនយោបាយរបស់គណបក្ស បម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ ចូលរួមកសាងកម្លាំងបក្សនឹងក្តាប់សភាពការណ៍ ឲ្យបានក្នុងមូលដ្ឋានដែលខ្លួនរស់នៅ។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល មានបេក្ខជនឈរឈ្មោះ ចំនួន១០រូបជាអង្គបោះឆ្នោត ហើយក្នុងនោះជាលទ្ធផលលេខ១ ប្រធានចលនាយុវជន គឺកញ្ញា សុភី ស្រីនិច លេខ២ លោក ប៉ុក វណ្ណរិទ្ធ អនុប្រធាន និងលេខ៣ លោក សុខ សូរិយា ជាលេខាធិការដ្ឋាន លេខ៤ កញ្ញា ចន្ថា សុវណ្ណភត្រា និងលេខ៥ កញ្ញា ឃឿន ធារី៕