* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទីតាំងចាក់សំរាមក្រុមហ៊ុន ស៊ិន ទ្រី នៅស្រុកខ្សាច់កណ្ដាល បំភាយខ្យល់ពុល ប៉ះពាល់សុខភាពពលរដ្ឋ, អាជ្ញាធរបានដោះស្រាយជាប្រចាំ

06-07-2026 14:43

(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅឃុំព្រែកតាមាក់ និងឃុំពុកឬស្សី ពិសេសអ្នកនៅទីរួមស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានស្នើសុំថ្នាក់ដឹកនាំខេត្ត ជួយដោះស្រាយបញ្ហាទីតាំងចាក់សំរាមរបស់ក្រុមហ៊ុន ស៊ិន ទ្រី ដែលមានទំហំជាង ៦ហិកតា បានបំភាយក្លិន និងផ្សែងកើតចេញពីការដុតសំរាម ដែលបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់បរិស្ថាន។

អ្នកភូមិម្នាក់ដែលរស់នៅជិតនោះ បានសម្តែងការបារម្ភផង ខឹងផង និងធុញទ្រាន់ផង ចំពោះករណីក្លិនស្អុយ និងក្លិនផ្សែងដ៏គគ្រក់នេះ ព្រោះបង្កឲ្យពលរដ្ឋកើតជំងឺផ្សេងៗ ដកដង្ហើមពិបាក និងគ្មានផាសុកភាពសោះឡើយ។ ការរស់នៅជាមួយនឹងផ្សែងពុល និងក្លិនស្អុយ បានបង្កឱ្យកើតមានអារម្មណ៍តានតឹង និងពិបាករស់នៅជាខ្លាំង។

អ្នកភូមិផ្សេងទៀតជាច្រើននាក់ ក៏បានសម្តែងការយល់ឃើញ និងអារម្មណ៍ស្រដៀងគ្នានេះដែរ ដ្បិតពួកគាត់រស់នៅជាមួយបញ្ហានេះជាយូរមកហើយ និងបានស្នើដល់អាជ្ញាធរស្រុកជួយដោះស្រាយជាច្រើនលើកច្រើនសារមកហើយ។ ប៉ុន្តែបញ្ហានៅតែជាបញ្ហា មិនបានបាត់ទៅណាទេ អ្នកវេទនា នៅតែរស់នៅវេទនាដដែល។

ជុំវិញបញ្ហានេះ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ឱ្យដឹងថា បញ្ហានេះ រដ្ឋបាលស្រុកតែងតែដោះស្រាយឱ្យរហូតមក។ ប៉ុន្តែអ្នកបង្កបញ្ហានោះ គឺកើតចេញពីអ្នកកាយសំរាមនេះឯង។

ពួកគាត់រើកកាយសំរាមផង ហើយលួចដុតសំរាមជាច្រើនលើកច្រើនសារមកហើយ ខណៈដែលអាជ្ញាធរធ្លាប់បានដាស់តឿន ក្រើនរំលឹក និងអប់រំជាច្រើនលើកមកហើយ។ ពួកគេនោះ ស្ដាប់បានមួយរយៈកាលខ្លី ក៏លួចដុតសំរាមទៀត ខណៈដែលរដ្ឋបាលស្រុកតែងតែអន្តរាគមន៍ស្ទើររាល់ថ្ងៃ ដោយយកឡានទឹកទៅបាញ់ពន្លត់។

លោកអភិបាលស្រុក បានបន្តថា៖ ការងារនេះ ដូចវែកចកអីចឹង ប្រាប់ថាកុំឱ្យដុត ស្ដាប់បានតែមួយភ្លែត ក៏លួចដុតទៀត។ ទោះយ៉ាងនេះក្ដី ក្នុងនាមអភិបាលស្រុក លោក ចេង ឌីណា នៅតែបន្តខិតខំដោះស្រាយបញ្ហានេះ ឱ្យបានលឿនរហ័សបំផុតតាមដែលអាចធ្វើបាន។

លោកបានស្នើប្រជាពលរដ្ឋឱ្យថែទាំសុខភាពឱ្យបានល្អ ទុកដាក់សំរាមឱ្យមានរបៀបរៀបរយ កុំចោលសំរាមផ្ដេសផ្ដាស រួមគ្នាថែរក្សាបរិស្ថានស្រុកខ្សាច់កណ្ដាលយើងឱ្យបានល្អស្អាត។ បញ្ហាបរិស្ថាន និងសុខភាពសាធារណៈដែលកើតចេញពីការគ្រប់គ្រងសំរាម គឺជាកង្វល់រួមដែលទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវបរិស្ថានរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់៕