* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំប្រតិភូធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីទីលានទុកដាក់សំរាម និងរោងចក្រប្រព្រឹត្តកម្មសំណល់រឹង នៅវៀតណាម

06-07-2026 14:51

(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងផ្លាស្ទិកនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូនៃសមាសភាពគ្រប់គ្រងគម្រោងទាំង៣ ដើម្បីទស្សនកិច្ចសិក្សាស្វែងយល់អំពីទីលានទុកដាក់សំរាម និងរោងចក្រប្រព្រឹត្តកម្មសំណល់រឹង នៅប្រទេសវៀតណាម ក្នុងក្របខណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងផ្លាស្ទិកនៅប្រទេសកម្ពុជា(SWaPMIP) ក្រោមហិរញ្ញប្បទានដោយធនាគារពិភពលោក(WB)។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះមានការអញ្ជើញចូលរួមដោយលោកអនុរដ្ឋលេខាធិការ សមាជិកអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តគោលដៅចំនួន៥គឺ ខេត្តសៀមរាប កណ្តាល កំពង់ស្ពឺ បាត់ដំបង និងខេត្តព្រះសីហនុ, តំណាងធនាគារពិភពលោក និងក្រុមការងារទីប្រឹក្សាបច្ចេកទេសគម្រោង(DOHWA) ផងដែរ សរុបចំនួន ៣៨រូប។

គោលបំណងនៃដំណើរបំពេញទស្សនកិច្ចនេះគឺ ដើម្បីធ្វើការសិក្សាស្វែងយល់អំពីបទពិសោធនៃការអនុវត្ត ការប្រតិបត្តិការ និងការថែទាំទីលានទុកដាក់សំរាមប្រកបដោយអនាម័យ និងការកែច្នៃស្តារឡើងវិញនូវសំណល់សំរាម រួមជាមួយនឹងការផលិតថាមពលពីសំណល់ ដែលបាននិងកំពុងដំណើរការយ៉ាងមានប្រសិទ្ធភាពនៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ផងដែរថា ទីតាំងដែលប្រតិភូបានចុះធ្វើការសិក្សាស្វែងយល់មានចំនួន៥ទីតាំងគឺ ៖ រោងចក្រប្រព្រឹត្តកម្មសំណល់ T&G Green Energy, មជ្ឈមណ្ឌលប្រព្រឹត្តកម្ម Nam Son, រោងចក្រផលិតជីកំប៉ុស Binh Duong, ទីលានទុកដាក់សំរាមប្រកបដោយអនាម័យ Da Phuoc និងកន្លែងញែកសំរាម Tan My។

ជាលទ្ធផលប្រតិភូក្រុមការងារទទួលបាននូវបទពិសោធជាក់ស្តែងនៅទីតាំងដោយផ្ទាល់បានយ៉ាងល្អប្រសើរ និងសម្រេចបានតាមគោលបំណងដែលបានគ្រោងទុក ដោយរួមបញ្ចូលទាំងចំណេះដឹងថ្មីៗ បច្ចេកវិទ្យា និងគំរូនៃទីលានទុកដាក់សំរាម កន្លែងញែកសំរាម កន្លែងធ្វើជីកំប៉ុស និងប្រព័ន្ធប្រមូល និងការប្រើប្រាស់ឧស្ម័នចេញពីគំនរសំរាម ដើម្បីបំប្លែងទៅជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ផងដែរ។ ចំណេះដឹងដែលទទួលបានពីទស្សនកិច្ចនេះ នឹងត្រូវដកស្រង់យកទៅបញ្ចូលក្នុងការរចនាប្លង់លម្អិតនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងផ្លាស្ទិក នៅក្នុងប្រទេសកម្ពុជា (SWaPMIP) ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព សុខុមាលភាពសាធារណៈ និងបរិស្ថានបៃតង៕