* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាជ្ញាធរស្រុកកោះធំ អំពាវនាវពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទុះឡើងនៃជំងឺគ្រុនឈាម ខណៈកុមារ ៧នាក់កំពុងសម្រាកព្យាបាល

06-07-2026 15:10

(កណ្តាល)៖ ជំងឺគ្រុនឈាមកំពុងតែបន្តផ្ទុះរីករាលដាលយ៉ាងគំហុកនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលបានបណ្ដាលឲ្យពលរដ្ឋជិត ៦០០នាក់ឆ្លងជំងឺនេះ និងមានករណីធ្ងន់ធ្ងរចំនួន ៦នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ គន្ធបុប្ផា។ ក្នុងចំណោមអ្នកឆ្លងជំងឺនេះ កុមារមូស្លីមចំនួន ៧នាក់ ដែលរស់នៅក្នុងភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ក៏បានកើតជំងឺគ្រុនឈាមផងដែរ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកតេជោសែនកោះធំ។

ក្រុមការងារសុខាភិបាលបានចុះយុទ្ធនាការយ៉ាងសកម្ម ដើម្បីបាញ់ថ្នាំកម្ចាត់មូស ដាក់ថ្នាំអាល់បេត (Abate) និងធ្វើយុទ្ធនាការសម្អាតជម្រកមូសនៅតាមមូលដ្ឋាននានា។ ក្នុងនោះ ពលរដ្ឋមូស្លីមទាំងអស់នៅភូមិចាមលើ ក៏បានចូលរួមអនុវត្តតាមការណែនាំទាំងនេះយ៉ាងខ្ជាប់ខ្ជួនផងដែរ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។

លោក ឡា ស្លេះ អភិបាលរងស្រុកកោះធំ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរស្រុកកំពុងតែបន្តខិតខំប្រឹងប្រែងធ្វើយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមនេះជារៀងរាល់ថ្ងៃ ដោយមានគោលបំណងមិនឲ្យមានការរីករាលដាល កាន់តែខ្លាំងឡើង។

លោកបានថ្លែងថា ក្រុមការងារបានធ្វើការងារនេះយ៉ាងសស្រាក់សស្រាំបំផុត ហើយបានអំពាវនាវដល់ពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការខាំរបស់មូសខ្លាលើកូនក្មេង និងត្រូវមើលថែកូនៗឲ្យបានល្អ។ លោកក៏បានសង្កត់ធ្ងន់ថា ប្រសិនបើកុមារមានអាការៈក្ដៅខ្លួន សូមរួសរាន់នាំយកទៅមន្ទីរពេទ្យបង្អែកតេជោសែនជាបន្ទាន់ កុំទុកយូរឲ្យសោះ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងជៀសវាងផលវិបាកធ្ងន់ធ្ងរ។

ក្នុងនាមអភិបាលរងស្រុក លោក ឡា ស្លេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំចុះជួយដល់បងប្អូនពលរដ្ឋទូទាំងស្រុកកោះធំ ក្នុងនោះភូមិចាមលើក៏ទទួល បានការចុះជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ផងដែរ។ ការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ គឺជារឿងចាំបាច់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដើម្បីធានាសុខភាព និងសុវត្ថិភាពរបស់សហគមន៍ទាំងមូល៕