* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៣ចំណុចដល់កងកម្លាំងអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

06-07-2026 15:16

(កំពង់ធំ)៖ អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញទិសដៅ ៣ ចំណុចដល់កងកម្លាំងអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងសំណេះសំណាលជាមួយនឹងកងកម្លាំងជាង ៣០០នាក់។

លោកបានថ្លែងកោតសរសើរបងប្អូនកងកម្លាំងគ្រប់លំដាប់ ដែលអនុវត្ត តួនាទី ភារកិច្ច បានល្អប្រសើរ នាពេលកន្លងមក បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានារក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព។

បន្ថែមលើ ប្រសាសន៍សំណេះសំណាល លោកស្នងការ បានថ្លែងក្រើនរំលឹកលើការងារ ដូចខាងក្រោម៖

*ទី១៖ ការងារដឹកនាំបញ្ជា ប្រកបដោយស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង ថ្នាក់ដឹកនាំការិយាល័យជំនាញ ត្រូវបន្តពង្រឹងការគ្រប់គ្រងត្រួតពិនិត្យមន្ត្រីក្រោមឱវាទ ឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ ការងារគោរពទង់ជាតិ ការងារប្រចាំបញ្ជា និងការងារសប្បុរសធម៌។

*ទី២៖ បន្តយកចិត្តទុក ការធ្វើអនាម័យសុខភាព និងបរិស្ថាន បោសសំអាតសំរាម ទីកន្លែងបំពេញភារកិច្ច ក្នុង-ក្រៅ បរិវេណអង្គភាព រៀបចំប្រមូលទុកដាក់វត្ថុ ឱ្យមានសណ្ដាប់ធ្នាប់ល្អ។

*ទី៣៖ កងអនុសេនាតូចទាំង ០២ ក្រុម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបន្តត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ការពារបូរណភាព អធិបតេយ្យភាពទឹកដី នៃកម្ពុជា៕