* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចុះត្រួតពិនិត្យ និងណែនាំការងារសំខាន់ៗដល់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ

06-07-2026 15:20

(កណ្តាល)៖ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសហការីអញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍ និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ក្រុងតាខ្មៅ។ ការចុះពិនិត្យនេះ គឺដើម្បីពង្រឹង ប្រសិទ្ធភាពការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់គុណភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងឱកាសដ៏មានសារៈសំខាន់នោះ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋកន្លងមក។ ទន្ទឹមនឹងនេះ លោកបានផ្តល់នូវអនុសាសន៍ និងការណែនាំយ៉ាងលម្អិតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម។

ចំណុចសំខាន់ៗដែលលោកឧត្តមសេនីយ៍ទោស្នងការបានណែនាំ រួមមាន៖

*ទី១៖ ការងារបុគ្គលិកគ្រប់គ្រងកម្លាំង និងបញ្ជីវត្តមាន ត្រូវតែមានភាពច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីធានាបាននូវការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្ម។
*ទី២៖ ការងារភស្តុភារគ្រប់គ្រងសម្ភារៈ មធ្យោបាយ អាគារស្នាក់ការ និងសម្ភារៈបម្រើឲ្យកិច្ចប្រតិបត្តិការ ត្រូវតែមានការថែទាំ និងប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវនិរន្តរភាពនៃការងារ និងសុវត្ថិភាពរបស់កងកម្លាំង។
ទី៣៖ ការងារសន្តិសុខ និងការបម្រើសេវាសាធារណៈ គឺជាបេះដូងនៃការងាររបស់នគរបាល។ កងកម្លាំងត្រូវតែបង្កើនការល្បាត ការពង្រឹងសន្តិសុខមូលដ្ឋាន និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ឆាប់រហ័ស និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
*ទី៤៖ ការងារព្រហ្មទណ្ឌគ្រប់គ្រងមុខសញ្ញា និងបទល្មើសគ្រប់ប្រភេទ ត្រូវតែមានការយកចិត្តទុកដាក់ជាពិសេសក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាព និងយុត្តិធម៌ជូនប្រជាពលរដ្ឋ។
*ទី៥៖ ការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋចុះបញ្ជីការស្នាក់នៅ និងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស គឺជាកិច្ចការដ៏ចាំបាច់មួយក្នុងការរក្សាសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់សកម្មភាពខុសច្បាប់។ កងកម្លាំងត្រូវតែអនុវត្តការងារនេះឱ្យបានហ្មត់ចត់ និងត្រឹមត្រូវតាមនីតិវិធីច្បាប់។
*ទី៦៖ ការងារផ្សេងៗដូចជា ការកែលម្អសោភ័ណភាព សុខភាពអនាម័យ ការស្នាក់នៅហូបចុករបស់មន្ត្រីប៉ុស្តិ៍រដ្ឋបាល ក៏ជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ ដើម្បីធានាបាននូវបរិយាកាសការងារល្អប្រសើរ និងសុខុមាលភាពរបស់មន្ត្រីនគរបាល។

ទន្ទឹមនឹងការផ្តល់អនុសាសន៍ណែនាំ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានទទួលយកសំណូមពរ និងចំណុចខ្វះខាតមួយចំនួនរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីយកទៅសិក្សាដកបទពិសោធន៍ និងស្វែងរកដំណោះស្រាយសមស្រប ប្រកបដោយប្រសិទ្ធភាព។

ការចុះពិនិត្យនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងាររបស់កងកម្លាំងនគរបាលនៅតាមមូលដ្ឋាន ដែលជាកម្លាំងស្នូលក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ការពង្រឹងសមត្ថភាព និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់កងកម្លាំងនគរបាល គឺជាគន្លឹះដ៏សំខាន់មួយក្នុងការកសាងកម្លាំងនគរបាលជាតិប្រកបដោយវិជ្ជាជីវៈ និងភាពជឿជាក់ពីសាធារណជន៕