* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

06-07-2026 15:24

(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញកាត់ខ្សែបូដាក់ឲ្យដំណើរការផ្នែកលាងឈាម (Hemodialysis Unit) ដែលសហប្រតិបត្តការរវាង មន្ទីរពេទ្យខេត្តស្វាយរៀង និង ក្រុមហ៊ុន ហ្ស៍បាល់ហា ឯ.ក។

ពិធីកាត់ខ្សែបូដាក់ឲ្យដំណើការផ្នែកលាងឈាមនេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត , លោក Lin Nien Yu ដំណាងក្រុមហ៊ុន ហ្ស៍បាល់ហា ឯ.ក, លោក រៀម សុីណា ប្រធានការិយាល័យរដ្ឋាបាល-បុគ្គលិកមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងលោកវេជ្ជបណ្ឌិត អនុប្រធានមន្ទីរពេទ្យ ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានអគារ និងមន្រ្តី បុគ្គលិក គ្រប់ផ្នែកទាំអស់នៃមន្ទីពេទ្យខេត្តស្វាយរៀង។

បើតាមមន្ត្រីនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀងសេវាលាងឈាមទើបតែមានលើកដំបូងនៅមន្ទីរពេទ្យខេត្តស្វាយរៀងដូច្នេះប្រជាពលរដ្ឋ ដែលមានជំងឺត្រូវលាងឈាមមិនលំបាកដូចមុន ធ្វើដំណើរទៅឆ្ងាយនោះទេ គឺនៅទីរួមខេត្តស្វាយរៀងតែម្ដង។

ដំណឹងនេះធ្វើឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀងអបអរសាទរ និងត្រេកអរយ៉ាងខ្លាំងដែលមន្ទីរពេទ្យខេត្តស្វាយរៀងមានម៉ាស៊ីនលាងឈាមដ៏ទំនើប និងអរគុណថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត​ និងថ្នាក់ដឹកនាំខេត្តដែលតែងតែគិតគូរអំពីសុខមាលភាពប្រជាពលរដ្ឋជាចម្បង៕