* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧត្តមសេនីយ៍ឯក ហោ សំអាត៖ វិជ្ជាជីវៈសារព័ត៌មាន ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងស្ថាប័ន ឬអង្គភាព ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសាធារណមតិ

06-07-2026 15:35

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា វិជ្ជាជីវៈសារព័ត៌មាន ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងស្ថាប័ន ឬអង្គភាពមួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសាធារណមតិ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់អង្គភាព និងប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំ។

ឧត្តមសេនីយ៍ឯក ហោ សំអាត លេីកឡេីងបែបនេះ ធ្វើ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលមន្ត្រីសារព័ត៌មាន លើកទី២» នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានស្ថានីយ៍ គ្រូឧទ្ទេស និងសិក្ខាកាម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឧត្តមសេនីយ៍ឯក ហោ សំអាត បានបន្ដថា ពិតណាស់ថា វិជ្ជាជីវៈសារព័ត៌មាន ជាវិជ្ជាជីវៈឯករាជ្យមួយ ក៏ប៉ុន្តែវិជ្ជាជីវៈនេះបានក្លាយជាអំណាចទី៤ និងក្លាយជាអាវុធយុទ្ធសាស្ត្រលើសង្គ្រាមចិត្តសាស្ត្រដ៏សំខាន់សម្រាប់សង្គម និងមនុស្សជាតិទាំងអស់លើភពផែនដី។

ឧត្តមសេនីយ៍ឯក អគ្គនាយក បន្ថែមថា «ដោយសារសារៈសំខាន់ទាំងអស់ខាងលើនេះហើយ ទើបទាមទារឲ្យអ្នកសារព័ត៌មានមានភាពឆ្លាតវៃ និងមានភាពបត់បែនក្នុងការអនុវត្តនូវតួនាទី» ភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យជាអតិបរមា៕