* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាជាមួយអគ្គនាយកផ្នែកកិច្ចការអន្តរជាតិនៃសភាជាន់ខ្ពស់ជប៉ុន ដើម្បីផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២

06-07-2026 16:07

(តូក្យូ)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានជួបជាមួយលោក Kokudo MORI អគ្គនាយកផ្នែកកិច្ចការ អន្តរជាតិនៃសភាជាន់ខ្ពស់ជប៉ុន នៅទីក្រុងតូក្យូ ដើម្បីផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការសភា ទំនាក់ទំនងកម្ពុជា-ជប៉ុន និងបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក។

ក្នុងជំនួបលោក ជុំ សុន្ទរី បានប្រគល់ជូនលោក MORI នូវលិខិតអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញលោក Masakazu SEKIGUCHI ប្រធានសភាជាន់ខ្ពស់ជប៉ុន ចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញនៅខែសីហា ឆ្នាំ២០២៦។

លោកឯកអគ្គរាជទូត បានសម្តែងក្តីសង្ឃឹមយ៉ាងស្មោះស្ម័គ្ររបស់កម្ពុជាថា លោក SEKIGUCHI ប្រធានសភាជាន់ខ្ពស់នឹងអាចអញ្ជើញចូលរួមសន្និសីទនេះ ដោយលោកបានកត់សម្គាល់ថា ការចូលរួមរបស់ជប៉ុននឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចពិភាក្សា និងបង្ហាញបន្ថែមទៀតអំពីការប្តេជ្ញាចិត្តយូរអង្វែង របស់ជប៉ុនចំពោះការទូតសភា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់សន្តិភាព និងស្ថិរភាព។

ក្នុងជំនួបនេះលោកឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការអភិវឌ្ឍវិជ្ជមានជាបន្តបន្ទាប់នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាជាន់ខ្ពស់ និងស្ថាប័នជប៉ុនផ្សេងទៀត ដើម្បីពង្រឹងមិត្តភាព និងភាពជាដៃគូយូរអង្វែង រវាងប្រទេសទាំងពីរបន្ថែមទៀត។

លោកឯកអគ្គរាជទូត បានជម្រាបជូនលោកអគ្គនាយក MORI អំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឧក្រិដ្ឋកម្មតាមប្រព័ន្ធ ព័ត៌មានវិទ្យា និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែនមានការរៀបចំ និងបានសង្កត់ធ្ងន់លើគោលនយោបាយមិនអត់ឱនរបស់កម្ពុជាចំពោះសកម្មភាពឧក្រិដ្ឋកម្មបែបនេះ និងបានគូសបញ្ជាក់ពីវិធាន ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ជុំ សុន្ទរី ក៏បានជម្រាបជូនអគ្គនាយក MORI អំពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់កម្ពុជាចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយប្រទេសថៃ។ ឯកឧត្តមបានគូសបញ្ជាក់ពី ការសម្រេចចិត្តរបស់កម្ពុជាក្នុងការផ្តួចផ្តើមដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជា ជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ស្តីពីកិច្ចសហប្រតិបត្តិការសមុទ្រ ហើយលោកបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញា ចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះតាមរយៈការសន្ទនា ការទូត និងច្បាប់អន្តរជាតិ៕