* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅខណ្ឌដង្កោ ដោយឃាត់ជនសង្ស័យ ៨នាក់

06-07-2026 16:15

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ជំនាញស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតឈានដល់ការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដ៏ធំមួយ ដែលមានគោលដៅទៅកាន់សហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិកូ និងកូឡុំប៊ី។ ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការពារសន្តិសុខសង្គម។

កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ រួមមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទីតាំងដែលត្រូវបានបង្ក្រាបគឺស្ថិតនៅផ្ទះលេខ C១៦ ផ្លូវ BL០២ បុរីប៊ុនលីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ ក្នុងនោះមានស្រីម្នាក់។ ជនសង្ស័យទាំងនោះរួមមានជនជាតិបង់ក្លាដេសចំនួន ៧នាក់ (ប្រុស) និងជនជាតិមីយ៉ាន់ម៉ាចំនួន ១នាក់ (ស្រី)។ ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានរឹបអូសសម្ភារៈមួយចំនួនធំ ដែលត្រូវបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស រួមមានកុំព្យូទ័រយួរដៃ (laptop) ចំនួន ១២គ្រឿង ទូរសព្ទដៃចំនួន ១៧គ្រឿង ដុំ Wifi ចំនួន ១គ្រឿង ដុំ modem ចំនួន ១គ្រឿង អង្គចងចាំ (USB Flash) និងក្រដាសប្រាក់ដុល្លារសែន (Copy) ចំនួន ៤៩សន្លឹក ដែលត្រូវបានប្រើសម្រាប់បោកប្រាស់ជាប្រាក់វិនិយោគចំណេញ។

យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ពួកគេបានប្រើប្រាស់រូបភាព «អូនសទាញលួងលោមស្នេហា» (Romance Scams) ដើម្បីទាក់ទាញជនរងគ្រោះ ហើយបន្តបោកប្រាស់ឱ្យដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ (Investment Scams)។

គោលដៅសំខាន់នៃក្រុមជនល្មើសនេះ គឺផ្តោតទៅលើប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិកូ និងកូឡុំប៊ី។ វិធីសាស្ត្រនេះបង្ហាញពីភាពស្មុគស្មាញ និងល្បិចកលរបស់ក្រុមឧក្រិដ្ឋជន ដែលតែងតែស្វែងរកវិធីថ្មីៗ ដើម្បីបោកប្រាស់ជនរងគ្រោះតាមរយៈបច្ចេកវិទ្យា។

ការបង្ក្រាបនេះគឺជាជោគជ័យដ៏សំខាន់មួយទៀតរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ អាជ្ញាធរកម្ពុជានៅតែបន្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យាឆ្លងដែន ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស។ សាធារណជនក៏ត្រូវបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបោកប្រាស់តាមប្រព័ន្ធអនឡាញគ្រប់រូបភាព ដើម្បីចៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះ៕