* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ ស្នើឱ្យប្រជាពលរដ្ឋប្តឹងមកអាជ្ញាធរ ឬក្រសួងលេខ 095 727 727 បើសិនសង្ស័យថា មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែណាល្មើសច្បាប់ តែហាមប្រើអំពើហិង្សា (Video inside)

06-07-2026 16:23

(ភ្នំពេញ)៖ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងស្នើឱ្យប្រជាពលរដ្ឋប្តឹងទៅអាជ្ញាធរដែនដីដែលនៅក្បែរខ្លួន ប្តឹងទៅមន្ទីររ៉ែ និងថាមពល និងអាចប្តឹងទៅក្រសួងរ៉ែ តាមរយៈ Hotline 095 727 727 និងតាមរយៈបណ្តាញសង្គមផ្សេងៗ បើសិនសង្ស័យថា មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែណាធ្វើល្មើសច្បាប់ តែហាមដាច់ខាតកុំប្រើអំពើហិង្សា។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីករណីហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក អ៉ឹង ឌីប៉ូឡា បានថ្លែងបញ្ជាក់ថា ​ក្រសួងរ៉ែ បានដាក់គោលការច្បាស់ណាស់, ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពល បានគិតណាស់លើវិស័យរ៉ែ គឺគិតពីផលប៉ះពាល់សង្គម បរិស្ថាន គិតពីការអភិវឌ្ឍ ការអភិរក្ស គិតពីសុខសុវត្ថិភាពមិនថាសុខសុវត្ថិភាពរបស់កម្មករកម្មការិនីនោះទេ គឺគិតដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ហើយការធ្វើរ៉ែគឺប្រមូលចំណូលចូលជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិ, យើងមិនធ្វើអ្វីមួយដើម្បីឱ្យប្រជាពលរដ្ឋទឹកភ្នែក ទឹកសំបោរ និងរស់នៅក្នុងក្តីបារម្ភនោះទេ។

ស្របជាមួយគ្នានោះលោក អ៉ឹង ឌីប៉ូឡា ក៏បានថ្លែងទៀតថា «ឆ្លៀតក្នុងឱកាសនេះដែរក៏សុំវិញដែរ សុំឱ្យប្រជាពលរដ្ឋប្តឹងមក ប្តឹងមកអាជ្ញាធរដែនដីដែលនៅក្បែរខ្លួន ប្តឹងមកមន្ទីររ៉ែ និងថាមពល ដែលគាត់នៅខេត្តនោះស្រាប់ ប្តឹងមកក្រសួងតាមរយៈ HotLine និងតាមរយៈបណ្តាញសង្គមផ្សេងៗ សូមអញ្ជើញប្តឹងមកបើមានមន្ទិលសង្ស័យថា អាជីវករណាមួយ ក្រុមហ៊ុនរ៉ែណាមួយបានធ្វើល្មើសច្បាប់ ក៏ប៉ុន្តែសុំអង្វរកុំប្រើអំពើហិង្សា»

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់ នៅព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល ដែលជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីប្រជានេសាទបានអះអាងថា សកម្មភាពបូមខ្សាច់បានបង្កឱ្យបាក់ច្រាំងទន្លេ ប៉ះពាល់ដល់ផ្ទះសម្បែង និងរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ជាការឆ្លើយតប នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក៏បានចុះទៅដោះស្រាយបញ្ហាដោយផ្ទាល់ នៅសាលាស្រុកពាមរក៍។ ទោះបីក្រុមហ៊ុនបូមខ្សាច់អះអាងថា មានអាជ្ញាបណ្ណត្រឹមត្រូវក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែស្នើសុំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានតាមដាន និងចុះពិនិត្យជាប្រចាំ៕