* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកនាំពាក្យក្រសួងការងារ៖ ការធ្វើតេស្តទទួលស្គាល់ជំនាញដែលមានពីមុន ផ្ដល់អត្ថប្រយោជន៍ និងឱកាសការងារមានប្រាក់ចំណូលបន្ថែមជូនអតីតពលករ (Video inside)

06-07-2026 16:37

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ការធ្វើតេស្តទទួលស្គាល់ជំនាញដែលមានពីមុន ផ្ដល់អត្ថប្រយោជន៍ និងឱកាសការងារមានប្រាក់ចំណូលបន្ថែមជូនអតីតពលករ។

ការតេស្តទទួលស្គាល់ជំនាញពីមុន (RPL) របស់ក្រសួងការងារ គឺជាកម្មវិធីមួយដែលរៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលស្គាល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារដែលមានស្រាប់របស់បេក្ខជន ឱ្យក្លាយជា វិញ្ញាបនបត្រជាតិផ្លូវការ។ កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការបង្កើនឱកាសការងារ និងលើកកម្ពស់ប្រាក់ចំណូលសម្រាប់អតីតពលករខ្មែរ ជាពិសេសអ្នកដែលបានត្រឡប់មកពីប្រទេសថៃ និងធ្លាប់មានបទពិសោធន៍ការងារ។

តាមរយៈការធ្វើតេស្ត RPL អតីតពលករអាចបំប្លែងបទពិសោធន៍ការងាររបស់ពួកគេទៅជាលិខិតបញ្ជាក់ជំនាញផ្លូវការ ដែលអាចប្រើប្រាស់ក្នុងការស្វែងរកការងារល្អប្រសើរ និងទទួលបានប្រាក់ឈ្នួលខ្ពស់។ បច្ចុប្បន្ន មានជំនាញក្នុងវិស័យសំណង់ចំនួន ៨ មុខជំនាញត្រូវបានទទួលស្គាល់ជាផ្លូវការសម្រាប់ធ្វើតេស្ត RPL នេះ។ ការចុះឈ្មោះធ្វើតេស្តគឺ ឥតគិតថ្លៃ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស។

អតីតពលករអាចចុះឈ្មោះធ្វើតេស្ត RPL បានតាម ៤ វិធី រួមមាន៖ ចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩ កន្លែង ឬចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមអាសយដ្ឋាន https://erpl.mlvt.gov.kh។ កម្មវិធី RPL នេះត្រូវបានចាត់ទុកថាជាវិធានការសំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការជួយអតីតពលករឱ្យមានឯកសារបញ្ជាក់សមត្ថភាពការងារពិតប្រាកដ និងងាយស្រួលរកការងារធ្វើ ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ និងគ្រួសារ៕