* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល

06-07-2026 16:48

‎​(តាកែវ)៖ នៅក្នុងវេទិកាសាធារណៈមួយដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋបាលឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមជាមួយអាជ្ញាធរដែនដី បានបង្ហាញពីសមិទ្ធផលការងារ យ៉ាងរឹងមាំ ដែលឆ្លុះបញ្ចាំងពីការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

‎​វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដូង ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្រុក ឃុំ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋសរុបប្រមាណ ៤៧៤រូប។

សមិទ្ធផលមូលដ្ឋាន ឆ្លើយតបមុំយុទ្ធសាស្ត្រជាតិនៅក្នុងឱកាសនោះ លោក ណុប ទូច មេឃុំដូង បានរាយការណ៍ពីវឌ្ឍនភាពទូទៅនៅក្នុងឃុំ ដែលបង្ហាញពីការរីកចម្រើនយ៉ាងច្បាស់លាស់លើវិស័យសំខាន់ៗជាច្រើន ស្របទៅនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ រួមមាន៖ ការកសាង និងកែលម្អផ្លូវថ្នល់ ព្រមទាំងប្រព័ន្ធគាំទ្រនានា ដែលជួយសម្រួលដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ។ ការពង្រឹងគុណភាពវិស័យអប់រំ សុខាភិបាល និងអនាម័យនៅតាមសហគមន៍។

ជាក់ស្តែង ការលេចរូបរាងឡើងនៃ «គម្រោងភូមិគំរូមិត្តភាព ភូមិតានន» ក្រោមការឧបត្ថម្ភពីមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលជាគំរូនៃការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ដួង វិរ័ត្ន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងវាយតម្លៃខ្ពស់ចំពោះ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង ៨ភូមិ នៃឃុំដូង ដែលបានខិតខំបំពេញតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងការបម្រើប្រជាពលរដ្ឋ។

«វេទិកាសាធារណៈ គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចល្អ បង្កើនតម្លាភាព គណនេយ្យភាព និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»

ឯកឧត្តមក៏បានរំលឹកផងដែរពីការប្រកាន់ខ្ជាប់នូវគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងបានលើកទឹកចិត្តឱ្យ រដ្ឋបាលឃុំដូង បន្តពង្រឹងកិច្ចសហការជាប្រចាំជាមួយដៃគូអភិវឌ្ឍ ដើម្បីទាក់ទាញធនធាន និងគម្រោងថ្មីៗបន្ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារ ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋទាំងអស់ បន្តរក្សាសាមគ្គីភាព និងពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍នានាឱ្យទទួលបាន លទ្ធផលកាន់តែល្អប្រសើរ ធានាបាននូវការរីកចម្រើននៅថ្នាក់ក្រោមជាតិ ដើរទន្ទឹមគ្នាយ៉ាងពិតប្រាកដជាមួយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕