* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហាក់ ម៉ុងហួត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតាំងគោក ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋាន

06-07-2026 16:53

(ភ្នំពេញ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពិនិត្យ និងវាយតម្លៃលើស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារអភិវឌ្ឍន៍នានាក្នុងមូលដ្ឋានស្រុក ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកអធិការនគរបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក មេឃុំ មេប៉ុស្តិ៍ និងការិយាល័យជំនាញជាច្រើនរូបទៀត។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពង្រឹងយន្តការសហការ និងសម្របសម្រួលការងាររវាងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងរបៀបវារៈកិច្ចប្រជុំ ក៏បានពិភាក្សាលម្អិតអំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក ក៏ដូចជាបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

នាឱកាសនោះលោក ហាក់ ម៉ុងហួត បានគូសបញ្ជាក់ថា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាកត្តាចាំបាច់សម្រាប់ធានាដល់ការរស់នៅប្រកបដោយភាពសុខដុមរមនា និងការអភិវឌ្ឍរីកចម្រើនរបស់មូលដ្ឋាន ដោយលោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាសន្តិភាព និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

ទន្ទឹមនឹងនេះលោកក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារល្បាត ការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសចោរកម្ម ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ពិសេសជាងនេះទៅទៀត គឺការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើង។

ជាមួយគ្នានោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដោយបានអះអាងថា អាជ្ញាធរមូលដ្ឋានត្រូវតែជាអ្នកបម្រើប្រជាពលរដ្ឋពិតប្រាកដ និងត្រូវឆ្លើយតបទៅនឹងសំណូមពរ និងកង្វល់របស់ពួកគាត់ដោយយកចិត្តទុកដាក់។

បន្ថែមពីនេះលោកអភិបាលស្រុក បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ដើម្បីសម្រេចបាននូវគោលដៅរួម គឺការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ លោកបានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ ការងារគ្រប់គ្រងរដ្ឋបាលស្រុកនឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន៕