* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុកភ្នំក្រវាញ២រូប, លោក ខូយ រីដា ផ្ដល់អនុសាសន៍មួយចំនួនសម្រាប់មន្រ្តីរាជការ ដើម្បីពង្រឹងការងារកាន់តែខ្លាំងឡើង

06-07-2026 16:59

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកភ្នំក្រវាញ ចំនួន២រូប ដែលពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅបរិវេណសាលាស្រុកភ្នំក្រវាញ ដោយមានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងពីគោលការណ៍កែទម្រង់រដ្ឋបាលសាធារណៈ ដោយបញ្ជាក់ថា ការផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងថ្មី នៃស្រុកភ្នំក្រវាញ គឺជារឿងធម្មតាក្នុងការងាររាជការ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាពដឹកនាំនៅតាមមូលដ្ឋាន។

លោកបានវាយតម្លៃខ្ពស់ ចំពោះអភិបាលរងស្រុកទាំងពីររូប គឺលោកស្រី ឌុច ស្រីមុំ ដែលត្រូវបានផ្លាស់ប្តូរមកកាន់តំណែងជាអភិបាលរងស្រុកភ្នំក្រវាញ គឺជាមន្ត្រីដែលមានបទពិសោធន៍ការងារយ៉ាងជោគជាំ ធ្លាប់ឆ្លងកាត់តួនាទីជាអភិបាលរងស្រុកក្រគរ និងអភិបាលរងក្រុងពោធិ៍សាត់។ បទពិសោធន៍កន្លងមករបស់លោកស្រី គឺជាដើមទុនដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍស្រុក។ ចំពោះលោក ហង្ស ស៊ីវឌ្ឍនា ដែលត្រូវបានតែងតាំងជាអភិបាលរងស្រុកភ្នំក្រវាញ គឺជាមន្ត្រីមានសមត្ថភាពខ្ពស់ ដែលធ្លាប់បំពេញភារកិច្ចនៅទីចាត់ការអន្តរវិស័យនៃសាលាខេត្ត។ ការតែងតាំងនេះ គឺជាការផ្តល់ឱកាសឱ្យមន្ត្រីដែលមានសមត្ថភាព បានបញ្ចេញនូវសក្តានុពលក្នុងការងារបម្រើប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើ និងផ្តល់អនុសាសន៍យ៉ាងម៉ឹងម៉ាត់ ដល់អភិបាលរងស្រុកដែលទើបទទួលបានការតែងតាំងថ្មី ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាថ្លៃថ្នូរ រាក់ទាក់ និងស្មោះត្រង់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់សហការជាមួយគណៈអភិបាលស្រុក ដើម្បីចុះពិនិត្យ និងដោះស្រាយរាល់សំណូមពរ ក៏ដូចជាកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ត្រូវខិតខំផ្តួចផ្តើម និងបំផុសចលនាដាំដើមឈើឱ្យបានគ្រប់ទីកន្លែង ដើម្បីបង្កើនគម្របបៃតង។

ទន្ទឹមនឹងនេះ ត្រូវពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមទីសាធារណៈ និងអនាម័យបរិស្ថាន ដើម្បីឱ្យស្រុករបស់យើងមានការអភិវឌ្ឍឈានឡើង និងមានបរិស្ថានរស់នៅដ៏ស្អាតបាត។

លោក ខូយ រីដា ក៏បានក្រើនរំលឹកដល់អភិបាលរងស្រុកថ្មី ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អជាមួយគណៈអភិបាលស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានរហ័ស ងាយស្រួល និងប្រកបដោយតម្លាភាព ដោយមិនត្រូវបង្កការលំបាកដល់ពលរដ្ឋជាដាច់ខាត។

លោកសង្ឃឹមយ៉ាងមុតមាំថា អភិបាលរងស្រុកទាំងពីររូប នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទីភារកិច្ចឱ្យទទួលបានលទ្ធផលជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់។

គួរជម្រាបជូនថា យោងប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៦៦៧៤.ប្រក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ច លោកស្រី ឌុច ស្រីមុំ ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងក្រុងពោធិ៍សាត់ ឱ្យកាន់មុខតំណែងជាអភិបាលរងស្រុកភ្នំក្រវាញ។ និងត្រូវបានតែងតាំង លោក ហង្ស ស៊ីវឌ្ឍនា ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាអភិបាលរងស្រុកភ្នំក្រវាញ៕