* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀន ១២៤ នាក់ នៅខេត្តកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

06-07-2026 17:23

(កណ្តាល)៖ បេក្ខជន និងសកម្មជនចំនួន ១២៤ នាក់ របស់គណបក្សភ្លើងទៀន នៅខេត្តកណ្ដាល បានប្រកាសផ្ដាច់ខ្លួនជាផ្លូវការពីគណបក្សប្រឆាំង និងបានគោរពស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តដ៏សំខាន់នេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិកគណបក្សភ្លើងទៀន ២០ នាក់ មកពីសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ និង ១០៤ នាក់ មកពីឃុំឃ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។

លោកបណ្ឌិត ទុយ ប៉ោហេង និងលោក បាន រតនា ដែលជាសមាជិកការងារចលនាកសាងសមាជិកគណបក្សប្រជាជននៅមូលដ្ឋានខេត្ត បានបញ្ជាក់ថា ការផ្ដល់ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានជំរុញឱ្យបេក្ខជន និងសកម្មជនគណបក្សនយោបាយនានានៅខេត្តកណ្ដាល សម្រេចចិត្តចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃជាមួយគ្នានេះ លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល រួមជាមួយក្រុមការងារ បានចុះជួបផ្ទាល់ជាមួយបងប្អូនដែលមកពីគណបក្សប្រឆាំងទាំងនេះ នៅក្រុងតាខ្មៅ និងស្រុកពញាឮ ខេត្តកណ្ដាល។

លោកបណ្ឌិត ទុយ ប៉ោហេង បានបន្តថា ក្រុមសកម្មជនទាំងនេះបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីបានមើលឃើញយ៉ាងច្បាស់ថា សកម្មភាពនយោបាយរបស់បក្សប្រឆាំងពុំបានរួមចំណែកជួយដល់ជាតិ និងប្រជាជននោះឡើយ។ ពួកគេបានបង្ហាញពីការយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទី និងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំង ពួកគេក៏បានសុំការអនុគ្រោះពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានឱកាសរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ក្រុមសកម្មជនទាំង ១២៤ នាក់ បានអះអាងថា ពួកគេបានមើលឃើញយ៉ាងច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្ដេចតេជោ បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

លើសពីនេះ ក្រុមសកម្មជនទាំងអស់បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះ ពួកគេក៏បានធ្វើការអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងជាតិមាតុភូមិឱ្យកាន់តែរុងរឿង និងរីកចម្រើនទៅមុខ។ ការសម្រេចចិត្តរបស់បេក្ខជន និងសកម្មជនទាំង ១២៤ នាក់នេះ គឺជាសញ្ញាមួយដែលបង្ហាញពីការជឿជាក់កាន់តែខ្លាំងឡើងទៅលើភាពដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការធានាអនាគតដ៏ភ្លឺស្វាងសម្រាប់កម្ពុជា៕