* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលរាជធានីភ្នំពេញ និងនាយិកា AFD ជួបពិភាក្សាជំរុញគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ

06-07-2026 17:31

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី សាន់ឌ្រីន ប៊ូឆ័រ (Sandrine BOUCHER) នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារ និងសំដែងការគួសមនៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ថ្មីមួយនៅភាគខាងជើងរាជធានីភ្នំពេញ។ ជំនួបនេះបានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរដ្ឋបាលរាជធានីភ្នំពេញ និង AFD ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ក្នុងរាជធានីអស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីកំណើនប្រជាពលរដ្ឋយ៉ាងឆាប់រហ័សនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅ និងចេញចូលប្រមាណ ៣លាននាក់។ កំណើននេះបានធ្វើឱ្យរាជធានីភ្នំពេញប្រឈមមុខនឹងបញ្ហាសំណល់រាវ ដែលទាមទារឱ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លោកអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AFD ដែលបានជួយរាជធានីភ្នំពេញជាច្រើនវិស័យ រួមមានទាំងការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត។ លោកបានបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋនៅរាជធានីភ្នំពេញប្រមាណ ៩០% មានទឹកស្អាតប្រើប្រាស់ហើយ ហើយតាមរយៈកម្ចីពី AFD រដ្ឋបាលរាជធានីបានពង្រីកស្ថានីយ៍ផលិតទឹកស្អាតជាបន្តបន្ទាប់។ លោកសង្ឃឹមយ៉ាងមុតមាំថា នៅឆ្នាំ២០៣០ រាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់។

បន្ថែមពីលើនេះ លោក ឃួង ស្រេង ក៏បានគូសបញ្ជាក់ផងដែរថា ក្រោមជំនួយពីទីក្រុងប៉ារីស និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រាជធានីភ្នំពេញបានដោះស្រាយបញ្ហាប្រឈមនឹងសំណល់រាវបានយ៉ាងល្អប្រសើរ។ ជាងនេះទៅទៀត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង ១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាជៀសវាងការលិចលង់នៅក្នុងរាជធានីផងដែរ។ លោកអភិបាលបានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ AFD ដែលមានគម្រោងជួយកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់មួយទៀតនៅភាគខាងជើងរាជធានីភ្នំពេញ ដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ទីក្រុង។

ជាការឆ្លើយតប លោកស្រី សាន់ឌ្រីន ប៊ូឆ័រ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានមានប្រសាសន៍ថា AFD មានមោទកភាពដែលបានរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញអស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ទាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍។ សេវាកម្មដំបូងគេដែល AFD បានផ្តល់ជូនរាជធានីភ្នំពេញ គឺការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លោកស្រីបានបន្តថា ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ AFD ក៏នឹងបន្តជួយកសាងសមត្ថភាពធនធានមនុស្សសម្រាប់ក្មេងជំនាន់ក្រោយបន្ថែមទៀត ដូចជាការកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយបណ្តុះបណ្តាលជំនាញទឹកស្អាត និងការជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ក្នុងកម្រិតខ្ពស់។

លោកស្រី សាន់ឌ្រីន ប៊ូឆ័រ បានបញ្ជាក់បន្ថែមថា អ្វីដែល AFD និងរដ្ឋបាលរាជធានីភ្នំពេញកំពុងផ្តោតសំខាន់នៅពេលនេះ គឺការសិក្សាលើគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ។ គម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងសំណល់រាវ និងលើកកម្ពស់បរិស្ថានក្នុងទីក្រុង។ លោកស្រីបានបង្ហាញសុទិដ្ឋិនិយមថា គម្រោងដ៏សំខាន់នេះនឹងឃើញពន្លឺថ្ងៃនៅពេលឆាប់ៗនេះ ដែលនឹងរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការរស់នៅប្រកបដោយផាសុកភាពសម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។ កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងរាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងមួយដែលមានភាពស្អាតស្អំ បរិស្ថានល្អ និងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ៕