* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រៃសណីយ៍កម្ពុជា ចុះកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន ក្នុងវិស័យប្រៃសណីយ៍

06-07-2026 18:16

(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ (គ.ជ.គ.ម.) និងប្រៃសណីយ៍កម្ពុជា (ប.ក.) «ស្តីពី កិច្ចសហប្រតិបត្តិការលើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន ក្នុងវិស័យប្រៃសណីយ៍» ក្រោមអធិបតីភាព លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។

លោក ថេន សំវិសុទ្ធ បានថ្លែងថា ជាធម្មតានៅពេលដែលសាធារណៈជននឹកឃើញដល់ «ប្រៃសណីយ៍កម្ពុជា» ពួកគាត់តែងតែគិតដល់ការផ្ញើសំបុត្រ ការបញ្ជូនបញ្ញើ និងការធ្វើពាណិជ្ជកម្ម។ ប៉ុន្តែតាមពិតទៅតួនាទីស្នូលរបស់ប្រៃសណីយ៍កម្ពុជាគឺ «ការភ្ជាប់ទំនាក់ទំនង»។ ប្រៃសណីយ៍កម្ពុជាជាបណ្តាញទំនាក់ទំនងរបស់ជាតិគួរឱ្យទុកចិត្តបាន ដែលបានចាក់ឫសយ៉ាងជ្រៅ និងផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពរបស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីទីក្រុងរហូតដល់សហគមន៍ដាច់ស្រយាលបំផុត។

លោក ថេន សំវិសុទ្ធ បានបន្ដថា យើងមានមោទនាភាពយ៉ាងក្រៃលែង ក្នុងការបោះជំហានទៅមុខប្រកបដោយការតាំងចិត្ត តាមរយៈការទាញយកប្រយោជន៍ ពីបណ្តាញទំនាក់ទំនងសម្រាប់គោលបំណងដ៏ខ្ពង់ខ្ពស់នោះគឺ «ភាពធន់របស់ជាតិ សុវត្ថិភាព និងការត្រៀមលក្ខណៈបង្ការគ្រោះមហន្តរាយ»។ នៅក្នុងបរិបទនៃការប្រែប្រួល អាកាសធាតុសកល បញ្ហាប្រឈមរបស់យើងកាន់តែមានភាពស្មុគស្មាញ។

គ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ និងហានិភ័យផ្សេងៗ មិនរង់ចាំយើងឡើយ។ កត្តានេះទាមទារឱ្យយើងត្រៀមលក្ខណៈជាមុន និងមានការសហការគ្នាយ៉ាងសកម្មពីគ្រប់វិស័យ។ ម្យ៉ាងវិញទៀត កិច្ចសហប្រត្តិបត្តិការនេះ ឆ្លើយតបដោយផ្ទាល់ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ប្រៃសណីយ៍កម្ពុជា ស្របតាមក្របខ័ណ្ឌគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ របស់សហភាពប្រៃសណីយ៍សកល (UPU DRM Framework)។ នេះជាការបញ្ជាក់បន្ថែម របស់លោក ថេន សំវិសុទ្ធ។

តាមរយៈអនុស្សារណៈនៃការយោគយល់នេះ ប្រៃសណីយ៍កម្ពុជា មានមោទនភាពក្នុងការចូលរួម និងបញ្ចេញអស់សមត្ថភាពជាមួយនិងធនធានមនុស្ស និងសម្ភារៈទាំងឡាយរបស់ប្រៃសណីយ៍កម្ពុជា ដើម្បីគាំទ្រដល់ទិសដៅអាទិភាពជាតិរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ ក្នុងការត្រៀមលក្ខណៈបង្ការ ការផ្សព្វផ្សាយដំណឹងព្រមានជាមុន និងការឆ្លើយតបបានទាន់ពេលវេលា។

លោក ថេន សំវិសុទ្ធ បានបញ្ជាក់បន្ថែមទៀតថា តាមរយៈកិច្ចសហការនេះ ប្រៃសណីយ៍កម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ កំពុងផ្ញើសារយ៉ាងច្បាស់លាស់មួយ ជូនដល់ប្រជាជនកម្ពុជាថា «យើងបានត្រៀមខ្លួនរួចជាស្រេច យើងរួបរួមគ្នា ហើយយើងកំពុងធ្វើការជាមួយគ្នា ដើម្បីការពារអនាគតរបស់អ្នក»។

លោក គីម វីរៈ បានថ្លែងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពនៃការឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងជាជំហ៊ានយុទ្ធសាស្ត្រថ្មីមួយទៀត ក្នុងការរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំសម្របសម្រួល និងគ្រប់គ្រងការងារគ្រោះមហន្តរាយនៅកម្ពុជា ស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ការងារគ្រប់គ្រងគ្រោះមហន្តរាយតម្រូវឱ្យមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ។ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នេះ នឹងរួមចំណែកយ៉ាងធំធេង លើកកម្ពស់ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយសារប្រៃសណីយ៍កម្ពុជាមានឧត្តមភាពខាងបណ្តាញប្រត្តិបត្តិការគ្របដណ្តប់ទូទាំងប្រទេស និងមានលទ្ធភាពខ្ពស់ចូលទៅដល់សហគមន៍ដាច់ស្រយាល ទោះបីជាស្ថិតក្នុងស្ថានភាពវិបត្ត ឬគ្រោះអាសន្នក៏ដោយ។

អនុស្សារណៈនៃការយោគយល់គ្នានេះ នឹងចាប់ផ្តើមកិច្ចសហប្រត្តិបត្តិការជាក់ស្តែង និងស៊ីជម្រៅដោយផ្តោតលើកិច្ចការសំខាន់ៗចំនួន ៥ រួមមាន៖
១៖ ការចែករំលែកព័ត៌មាន៖ យើងមានប្រព័ន្ធដោះដូរព័ត៌មានទាន់ហេតុការ ដើម្បីត្រៀមឆ្លើយតបឱ្យបានរហ័ស។
២៖ ភស្តុរភាកម្ម៖ ប្រៃសណីយ៍កម្ពុជានឹងផ្តល់ទីតាំងឃ្លាំងស្តុកនៅតាមបណ្តាខេត្ត ដើម្បីឱ្យយើងត្រៀមបម្រុងស្បៀង និងសម្ភារៈសង្គ្រោះបានគ្រប់ជ្រុងជ្រោយ។
៣៖ មធ្យោបាយដឹកជញ្ជូន៖ នេះជាចំណុចគន្លឹះដោយប្រៃសណីយ៍កម្ពុជា នឹងផ្តល់អាទិភាពដល់ការបញ្ជូនរថយន្តដឹកទំនិញ ដើម្បីដឹកជញ្ជូនសម្ភារៈសង្គ្រោះបន្ទាន់ទៅកាន់តំបន់រងគ្រោះ។ ៤៖ និរន្តរភាពការងារ៖ យើងនឹងជួបគ្នាផ្នែកបច្ចេកទេស ដើម្បីលើកកម្ពស់និរន្តរភាពអាជីវកម្មទោះបីមានគ្រោះមហន្តរាយកើតឡើង
និង៥៖ ការកសាងសមត្ថភាពៈ យើងនឹងរួមគ្នាដើម្បីពង្រឹងសមត្ថភាពមន្ត្រីឱ្យកាន់តែមានជំនាញច្បាស់លាស់។

តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រត្តិបត្តិការនេះ យើងមានមោទនភាពក្រៃលែង ដែលវិស័យប្រៃសណីយ៍ត្រូវបានកំណត់តួនាទី «អ្នកឆ្លើយតបលំដាប់ទី២» ដ៏សំខាន់​ ក្នុងប្រត្តិបត្តិការភស្តុភារកម្មមនុស្សធម៌។ សកម្មភាពរួមគ្នានេះ គឺពិតជាឆ្លើយតបយ៉ាងមានសង្គតិភាពទៅនឹង «ផែនការសកម្មភាពជាតិសម្រាប់ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨» របស់រាជរដ្ឋាភិបាលកម្ពុជា៕