* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្រ្តីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ទទួលការវគ្គបណ្តុះបណ្តាលពីការ អប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព

06-07-2026 22:14

(បាត់ដំបង)៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបង សហការជាមួយមន្រ្តីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្តុះបណ្តា លស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិកនិងអ្នកស្ម័គ្រចិត្ត» ជូនដល់មន្រ្តីប្រតិបត្តិសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង មកពីក្រុង ស្រុក ចំនួន១៤ ក្នុងខេត្តបាត់ដំបង សរុប២៥នាក់ ធ្វើឡើងរយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង, លោក ប៊ីស្នុ ម៉ាហាត (Bishnu Mahat) អ្នកជំនាញផ្នែកអាវុធយុទ្ធភណ្ឌ នៃគណៈគម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ទទួលបន្ទុកកិច្ចប្រតិបត្តិការមនុស្សធម៌ និងសុវត្ថិភាពអាវុធយុទ្ធភណ្ឌ, លោក មុំ ភិរក្ស នាយករងនាយកដ្ឋានទំនាក់ទំនង នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់គ្រូឧទ្ទេសនាមមកពីទីស្នាក់ការកណ្តាល មន្ត្រីប្រតិបត្តិសាខា-អនុសាខា ព្រមទាំងអ្នកស្ម័គ្រចិត្តដែលជាសិក្ខាកាមប្រមាណ ២៥នាក់។

វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងសំខាន់ដើម្បី ពង្រឹងសមត្ថភាព និងការយល់ដឹងបន្ថែមដល់បុគ្គលិក ក៏ដូចជាអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន យល់ដឹងពីរបៀបបង្ការ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេលចុះបំពេញបេសកកម្មមនុស្សធម៌និងបង្កើនចំណេះដឹងដើម្បីយកទៅអប់រំ និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសតំបន់ដែលប្រឈមនឹងហានិភ័យខ្ពស់។

វគ្គបណ្តះបណ្តាលខាងនេះក្រោមការសម្របសម្រួលនិងឧទ្ទេសនាមដោយមន្រ្តីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងក្រុមការងារ ដោយផ្តោចលើប្រធានបទសំខាន់ៗរួមមាន៖ ការផ្សព្វផ្សាយអំពីចលនាកាកបាទក្រហម យល់ដឹងពីគោលការណ៏គ្រឹះ ទាំង៧ របស់ចលនា ច្បាប់មនុស្សធម៌អន្តរជាតិ ,ក្របខណ្ឌបំពេញការងារដោយសុវត្ថិភាព, ផលប៉ះពាល់នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការសិក្សាពីឥរិយាបថប្រឈមហានិភ័យ, សសរស្តម្ភទាំង៥ នៃសកម្មភាពមីន (រួមមានអនុសញ្ញាអូតាវ៉ា និងគ្រាប់បែកចង្កោម) ការសម្គាល់តំបន់គ្រោះថ្នាក់ និងការអនុវត្តឥរិយាបថសុវត្ថិភាព, ជំនាញនិយាយជាសាធារណៈ សម្រាប់គ្រូបង្គោល,ជំនាញសម្របសម្រួល និងការគ្រប់គ្រងក្រុម,ការអប់រំសុខភាពផ្លូវចិត្ត និងការអនុវត្តន៍ចុះសហគមន៍ជាក់ស្តែងផងដែរ៕