* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគ និងរោងចក្រធំៗចំនួន២ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ

06-07-2026 22:17

(ព្រះសីហនុ)៖ ដើម្បីជំរុញ លើកកម្ពស់ និងដោះស្រាយបញ្ហាមួយចំនួនសម្រាប់អ្នកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តនារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ហ្វាលដិន ឌី អេសអេច ឌីលុបមែន ឯ.ក (Phalden D SH Development Co., Ltd.) ដែលកំពុងដំណើរការអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ គម្រោងវិនិយោគទាំងនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងគារ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បេសកកម្មនេះដ៏យកចិត្តទុកដាក់នាពេលនេះ, លោក ម៉ាង ស៊ីណេត បានសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុន ហ្វាលដិន ឌី អេសអេច ឌីលុបមែន ឯ.ក ក៏ដូចជាគ្រប់បណ្តាក្រុមហ៊ុន-រោងចក្រទាំងអស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ដែលបានខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍ និងដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនយ៉ាងរលូន។

អភិបាលខេត្តបានលើកឡើងថា ដូច្នេះទៀតថា គម្រោងវិនិយោគទាំងនេះបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តព្រះសីហនុ។ ការពង្រីកខ្លួននៃវិស័យឧស្សាហកម្ម សារធាតុគីមី និងសំបកកង់រថយន្តនេះ គឺជាកាតាលីករយ៉ាងសំខាន់ក្នុងការធ្វើសេដ្ឋកិច្ចជាតិ និងបង្កើនទំហំនាំចេញរបស់កម្ពុជា។

ក្នុងជាអភិបាលខេត្តមួយរូប លោកបន្តជំរុញ និងលើកទឹកចិត្តគ្រប់ពេលដល់គ្រប់រោងចក្រទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់
លើលក្ខខណ្ឌការងារ សុវត្ថិភាពការងាររបស់កម្មករ-កម្មការិនី និងជាពិសេសត្រូវគោរពតាមបទដ្ឋានបរិស្ថានដើម្បីធានាបាននូវ
ការអភិវឌ្ឍប្រកបដោយចីរភាព។

គូសបញ្ជាក់ថា ក្នុងឱកាសធ្វើទស្សនកិច្ចដោយផ្ទាល់នៅតាមរោងចក្រធំៗចំនួនពីរ ដែលកំពុងមានសកម្មភាពផលិតកម្មយ៉ាង
សកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះរួមមាន៖

*ទី១. រោងចក្រ អរលន់ ហ្សីន អ៉ិនដាសស្ត្រី (ខេមបូឌា) ឯ.ក (ORLON ZINC INDUSTRY (CAMBODIA) CO., LTD.) ជារោងចក្រឈានមុខគេមួយក្នុងការផលិតសារធាតុគីមី (ស័ង្កសីអុកស៊ីត - Zinc Oxide) សម្រាប់ផ្គត់ផ្គង់ទៅតាម
តម្រូវការទីផ្សារ និងឧស្សាហកម្មពាក់ព័ន្ធ។

*ទី២. រោងចក្រ រ៉ូដបូស ថាយអឺ (ខេមបូឌា) ឯ.ក (ROADBOSS TIRE (CAMBODIA) CO., LTD.) ជារោងចក្រខ្នាតធំដែលផលិតសំបកកង់រថយន្ត សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕