* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ អេស្ប៉ាញ បញ្ជូនព័រទុយហ្គាល់ ត្រឡប់ទៅផ្ទះវិញនៅនាទី ៩០+១ ដោយកីឡាករ Merino

07-07-2026 07:32

(បរទេស)៖ ការរកបាន ១គ្រាប់នៅនាទីចុងម៉ោងរបស់កីឡាករបម្រុង Mikel Merino បាននាំឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ យកឈ្នះបច្ចខែលព័រទុយហ្គាល់ ១-០ ក្នុងវគ្គ ១៦ក្រុមនៃ FIFA World Cup 2026។

ក្រុមខ្លាំងប្រចាំតំបន់អឺរ៉ុប UEFA ទាំងពីរបានសម្រុកគ្នាទៅវិញទៅមកស្ទើរតែ ៩០នាទីពេញ ក្នុងកីឡដ្ឋានដែលស្ថិតនៅទីក្រុង Dallas សហរដ្ឋអាមេរិក មុនពេលកីឡាករ Merino ដែលត្រូវបានប្តូរចូលនៅនាទី៨៥ ជំនួស Olmo រកបានតែ ១គ្រាប់នៅនាទី៩០+១ ក្នុងការបញ្ជូនក្រុមរបស់ Cristiano Ronaldo ត្រឡប់ទៅផ្ទះវិញ។

នេះមានន័យថា គោជល់អេស្ប៉ាញ អតីតជើងឯក World Cup តែ ១លើកកាលឆ្នាំ២០១០ បានបន្លាយកំណត់ត្រាលេង ៧លើកនៅ World Cup ទល់នឹងព័រទុយហ្គាល់មិនចាញ់ដដែល តាមរយៈឈ្នះ ៥ដង និងស្មើ ២ដង ក្នុងនាមជាជើងឯក អឺរ៉ុប Euro 2024 កាលនៅប្រទេសអាល្លឺម៉ង់ទៀតផង។

ទោះជាយ៉ាងណា ព័រទុយហ្គាល់ដែលមានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Roberto Martinez ដឹកនាំ នៅតែទទួលលទ្ធផលខកចិត្តក្នុង World Cup ជាថ្មី និងមិនទាន់ក្បែរពានពិភពលោកនេះដដែល។ ពួកគេបានត្រឹមស្មើ ៣-៣ កាលជួបគ្នាក្នុងពូលនៅ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

អេស្ប៉ាញ ត្រូវរង់ចាំរវាងក្រុមឈ្នះប៊ែលហ្ស៊ិក ឬក៏សហម្ចាស់ផ្ទះអាមេរិក ដែលប្រកួតគ្នានាម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដានេះ នៅពេលបារាំង ប៉ះម៉ារ៉ុក និងន័រវេស ជួបអង់គ្លេស ក្នុងវគ្គ ៨ក្រុមនៃ World Cup ជំនាន់ទី២៣ ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណដា៕