សហជីព លើកទឹកចិត្តអតីតពលករចាប់យកឱកាស ធ្វើតេស្តបញ្ជាក់ជំនាញ ដើម្បីបង្កើនឱកាសការងារ និងប្រាក់ចំណូលបន្ថែម (Video inside)

07-07-2026 09:27

(ភ្នំពេញ)៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា នៅថ្ងទី៥ ខែកក្កដា ឆ្នាំ២០២៦ បានើកទឹកចិត្តអតីតពលករចាប់យកឱកាស ធ្វើតេស្តបញ្ជាក់ជំនាញ ដើម្បីបង្កើនឱកាសការងារ និងប្រាក់ចំណូលបន្ថែម។

លោក បានមើលឃើញពីអត្ថប្រយោជន៍ជាច្រើនដែលអាចផ្ដល់ឱ្យបងប្អូនអតីតពលករ ក្រោយទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញដែលមានពីមុន ទាំងឱកាសការងារលឿន និងប្រាក់ចំណូលបន្ថែម ជាពិសេសបង្កើនទំនុកចិត្តដល់វិស័យឯកជនផងដែរ។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅកាន់ទីតាំងមជ្ឈមណ្ឌលធ្វើតេស្តបញ្ជាក់ជំនាញដែលមានពីមុន ឬ RPL ដែលបានដឹកនាំដោយលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕