* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ២ប្រកួតរាត្រីនេះបិទបញ្ចប់វគ្គ ១៦ក្រុម, អាហ្សង់ទីន ប៉ះអេហ្ស៊ីប លេងម៉ោង ១១យប់

07-07-2026 09:39

(បរទេស)៖ ២ប្រកួតចុងក្រោយនៃវគ្គ ១៦ក្រុមក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកពិភពលោក FIFA World Cup 2026 នៅពេលម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន ត្រូវប៉ះអេហ្ស៊ីប លេងម៉ោង ១១យប់ថ្ងៃអង្គារ ទី០៧ ខែកក្កដាមុនគេ (ម៉ោងនៅកម្ពុជា)។

ពពកសដែលមាន Lionel Messi នឹងក្លាយជាក្រុមដំបូងគេមកពីតំបន់អាមេរិកឡាទីន ក្នុងការឆ្ពោះទៅវគ្គ ៨ក្រុម ប្រសិនបើអាចទម្លាក់ក្រុមមកពីតំបន់អាហ្រ្វិក អេហ្ស៊ីប មុនពេលកូឡុំប៊ីដែលមកពីតំបន់ជាមួយគ្នាត្រូវប៉ះស្វីស លេងម៉ោង ៣ទៀបភ្លឺ បន្ទាប់ពីប៉ារ៉ាហ្គាយ និងសាំបាប្រេស៊ីល ហាលអាវដូចគ្នា។

សម្រាប់ឈ្នះទាំង ២ប្រកួតចុងក្រោយនេះដែរ នឹងឡើងទៅប៉ះគ្នាក្នុងវគ្គចាញ់-ធ្លាក់ ៨ក្រុមចុងក្រោយជាបន្តទៀត នៅពេលក្រុមរងជើងឯកកាល World Cup 2022 មាន់គកបារាំងត្រូវប៉ះម៉ារ៉ុក, ន័រវេស ប៉ះអង់គ្លេស និងអេស្ប៉ាញ ប៉ះប៊ែលហ្ស៊ិក ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៦។

គិតមកទល់ពេលនេះ មានក្រុមមកតែ ២តំបន់ប៉ុណ្ណោះបានឡើងវគ្គ ៨ក្រុម (quarter final) ដោយម៉ារ៉ុក មកពីអាហ្រ្វិកនិង ៤ក្រុមទៀតនៅតំបន់អឺរ៉ុបរួមមាន បារាំង ន័រវេស អង់គ្លេស និងប៊ែលហ្សិក គិតចាប់តាំងពីថ្ងៃបើកឆាកប្រកួតចាប់ពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ រហូតមក ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា និងបានហាលអាវអស់ហើយដែរ៕