* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន នឹងបន្តរីកចម្រើនឥតឈប់ឈរ មិនមែនត្រឹមផ្លូវជាតិលេខ៧ ឡើយ (Video inside)

07-07-2026 10:01

(កំពង់ចាម)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា សមិទ្ធផលនៃចំណងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងចិន មិនទាន់បញ្ចប់ត្រឹមកំណាត់ផ្លូវជាតិលេខ៧ ដែលទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនោះឡើយ ប៉ុន្តែនឹងបន្តរីកចម្រើនទៅមុខឥតឈប់ឈរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។

ការបញ្ជាក់បែបនេះរបស់សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូល ស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) មានតម្លៃប្រមាណ ១១៧លានដុល្លារ ដោយស្ថាបនាឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះសមិទ្ធផលនានា ដែលបានកើតមានឡើងនៅលើទឹកដីរបស់កម្ពុជា គឺបានប្រសូត្រឡើងពីជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​ ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧ គឺអាចនិយាយបានថាជានិមិត្តរូបនៃទំនាក់ទំនង និងការបន្តនៃចីរភាពទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ។ ពីព្រោះពិធីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ជាមួយលោក វ៉ាង វិនធាន​ អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន​ ប្រចាំកម្ពុជា។ ចំណែកឯពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ថិតនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា ប៉ុន្តែសមិទ្ធផលនៅដដែលដោយបន្តដំណើរកសាងទៅមុខជានិច្ច។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «មិនចប់ត្រឹមតែការសម្ពោធផ្លូវជាតិលេខ៧ទេ មិញដូចឯកឧត្តម ប៉េង ពោធិ៍នា បានលើកគម្រោងឆ្នាំ២០២៦ ឆ្នាំ២០២៧ យើងធ្វើបន្តថែមទៀត។ មានកំណាត់ផ្លូវច្រើនថែម ទៀតត្រូវធ្វើ ហើយមួយផ្នែកធំកឺពីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន»

បន្ថែមពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ» ដោយបន្តផ្តល់ អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធ ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិស ស្លោក «មានផ្លូវ, មានសង្ឃឹម»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយបានផ្តល់ជំនួយសាងសង់ផ្លូវ និងស្ពានជាច្រើនដែលបានប្រទាក់ ក្រឡាទូទាំងប្រទេស។ ក្រៅពីផ្លូវជាតិលេខ៧ ក៏មានគម្រោងធំៗជាច្រើនទៀតដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម និងស្ពានជាច្រើនទៀត ដែលសុទ្ធសឹងជាសមិទ្ធផលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានជាបន្តបន្ទាប់ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ។

ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន ជាមិត្តភាពយូរអង្វែងដែលមានប្រវត្តិសាស្ត្រប្រមាណជាង ២០០០ឆ្នាំមកហើយ។ មិត្តភាពជាប្រពៃណីដ៏យូរលង់នេះ បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន គឺជាចំណងដែលមិនអាចកាត់ផ្ដាច់បាន ហើយនឹងបន្តរីកចម្រើនឥតឈប់ឈរទៅមុខទៀត។ សមិទ្ធផលដែលសម្រេចបានកន្លងមក គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ ស្របតាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន៕