* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលស្រុកឆែប៖ «ចេះ គឺ ជាប់» ជាគោលការណ៍សំខាន់ដែលបេក្ខជនត្រូវប្រកាន់ខ្ជាប់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២៦

07-07-2026 10:08

(ព្រះវិហារ)៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងលើកទឹកចិត្តបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីរឹងមាំ និងអនុវត្តតាមគោលការណ៍ «ចេះ គឺ ជាប់» ដើម្បីឆ្លងកាត់ការប្រឡងដោយសមត្ថភាពពិត និងសម្រេចបានលទ្ធផលល្អ។

ការថ្លែងលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោក ឃិត សុធារ៉ា បានអញ្ជើញបើកប្រអប់វិញ្ញាសា និងកាត់ស្រោមប្រធានវិញ្ញាសា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡងថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងអនុវិទ្យាល័យស្រុកឆែប។

ពិធីបើកប្រអប់វិញ្ញាសានេះ មានការចូលរួមពីគណៈមេប្រយោគ ប្រធាន និងអនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអគារ ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីរួមគ្នាពិនិត្យភាពបិទជិត ស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដោយធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ និងស្តង់ដារត្រឹមត្រូវ។

ក្នុងឱកាសនោះ លោក ឃិត សុធារ៉ា បានថ្លែងជំរុញឱ្យបេក្ខជនទាំងអស់ រក្សាភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន ខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព និងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «ចេះ គឺ ជាប់»

ជាមួយគ្នានេះ លោកក៏បានជូនពរដល់បេក្ខជនទាំងអស់ សូមឱ្យទទួលបានជោគជ័យក្នុងការប្រឡងដ៏សំខាន់នេះ ដើម្បីបន្តការសិក្សា និងក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់បម្រើជាតិ មាតុភូមិ និងប្រជាជននាពេលអនាគត។

សូមបញ្ជាក់ថា មណ្ឌលប្រឡងអនុវិទ្យាល័យស្រុកឆែប មានចំនួន ៤បន្ទប់ប្រឡង ដោយមានបេក្ខជនសរុប ៩១នាក់ ក្នុងនោះស្រី ៥១នាក់។ ដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូន មានភាពស្ងប់ស្ងាត់ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អ។ជាពិសេស មិនមានអ្នកលក់នំចំណីនៅក្នុងមណ្ឌលប្រឡង ហើយមានការរៀបចំកន្លែងទុកដាក់យានជំនិះបានត្រឹមត្រូវ សមស្របតាមការកំណត់៕