* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ជាកត្តាសំខាន់ក្នុងការថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរ  (Video inside)

07-07-2026 10:33

(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសច្បាប់ស្តីពីការដឹកជញ្ជូនលើសទម្ងន់ ដើម្បីរួមគ្នាថែរក្សាផ្លូវថ្នល់ឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។

ការអំពាវនាវបែបនេះរបស់ សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនេះដែរ សម្ដេចធិបតី ​ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការថែទាំសម្រាប់ផ្លូវ ការជុសជុលថែទាំ គឺត្រូវធ្វើឲ្យជាប់ ហើយបញ្ហានេះមានច្រើន ហើយបានអនុវត្ដកន្លងទៅហើយ ប៉ុន្ដែចីរភាពយើងឡើងចុះ ឥឡូវត្រូវខិតខំឲ្យមានចីរភាពនៅក្នុងការគ្រប់គ្រងលើការដឹកជញ្ជូនលើសទម្ងន់នេះ។ ជាពិសេសក្រោយពីយើងធ្វើវិសោធនកម្មច្បាប់ដែលដំឡើងកម្រិត ដំទម្ងន់ជូនអ្នកដឹកជញ្ជូនហើយ សូមចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»។

សម្ដេចធិបតី បានថ្លែងថា ដើម្បីយើងថែទាំ ដើម្បីយើងថែរក្សាឲ្យបានយូរអង្វែង នៅសមិទ្ធផលរួមដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ សម្រាប់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន និងតាមបណ្តាលផ្លូវរបស់យើង ព្រោះនេះ គឺជាបញ្ហាសំខាន់ ព្រោះលុយមានកំណត់តម្រូវការមានច្រើន បើសិនជាយើងថែផ្លូវនេះ បានយូរថវិកាដែលត្រូវមកជុសជុលថែទាំ ឬមួយក៏ធ្វើឡើងវិញ យើងអាចទៅធ្វើស្ពានឆ្លងទឹកជូនប្រជាពលរដ្ឋ យើងអាចធ្វើផ្លូវបេតុង នៅតាមភូមិ ស្រុក ឬ ជុសជុល ផ្លូវកន្លែងផ្សេងទៀត។

ជាថ្មីម្ដងទៀត សម្ដេចធិបតី ក៏បានបញ្ជាក់ថា ប្រសិនបើមួយកន្លែងៗ យើងធ្វើហើយ ទី១៖ ស្តង់ដារគុណភាពនៃការធ្វើ ត្រូវស្តង់ដារថេរបានយូរ ហើយត្រូវធ្វើឲ្យតាមបទដ្ឋានស្តង់ដា និងទី២៖ ការថែទាំ និងការអនុវត្ដច្បាប់កុំឲ្យលើស ត្រូវរួមគ្នាថែទាំ ទាំងអស់គ្នាផង៕