* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន ចាត់វិធានការបញ្ឈប់ការចាក់សំរាមខុសច្បាប់ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីបង្កការបំពុលបរិស្ថាន និងធ្វើឱ្យត្រីងាប់

07-07-2026 10:58

(ព្រះសីហនុ)៖ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពចាក់សំរាមខុសច្បាប់មួយកន្លែង នៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីទីតាំងនោះបានបង្កឱ្យមានការហូរច្រោះសំណល់រាវចូលទៅក្នុងតំបន់អូរធម្មជាតិ ដែលបណ្តាលឱ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋងាប់ជាច្រើនក្បាល និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ​ ព្រមទាំងបង្កផលប៉ះពាល់ដល់គុណភាពទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបាលឃុំកំពេញ។ ក្នុងពេលចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែលប្រតិបត្តិដោយក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុកដាក់សំរាមមួយកន្លែង គឺពុំបានរៀបចំឡើងសមស្របតាមលក្ខណៈបច្ចេកទេសបរិស្ដាននោះទេ។ ជាក់ស្ដែង សំណល់រាវដែលលេចចេញពីទីលានចាក់សំរាមនេះ បានហូរចូលទៅប៉ះពាល់ដល់អូរធម្មជាតិ និងជាមូលហេតុចម្បងដែលបណ្តាលឱ្យមានបញ្ហាត្រីងាប់ដូចការរាយការណ៍របស់ប្រជាពលរដ្ឋ។

ដើម្បីកំណត់កម្រិតនៃការបំពុលទឹកឱ្យបានច្បាស់លាស់ ក្រុមការងារជំនាញបានយកសំណាកទឹកពីទីតាំងកើតហេតុ ទៅធ្វើការពិនិត្យបន្ថែមនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដើម្បីតាមដានប៉ារ៉ាម៉ែត្រនៃសារធាតុបំពុលទឹកបន្ថែមទៀត។ លទ្ធផលនៃការវិភាគនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះបន្ថែមទៀត សម្រាប់ចាត់វិធានការច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាវិធានការដំបូង និងបន្ទាន់ មន្រ្តីជំនាញក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ចាត់វិធានការបញ្ឈប់ជាស្ថាពរនូវរាល់សកម្មភាពចាក់សំណល់គ្រប់ប្រភេទ នៅទីតាំងខាងលើ ចាប់ពីពេលនេះតទៅ។ ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ត្រូវបានតម្រូវឱ្យបង្វែរសំណល់របស់ខ្លួនទៅចាក់នៅទីតាំងផ្សេងវិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ និងស្របតាមលក្ខណៈបច្ចេកទេសបរិស្ថាន។

បន្ថែមពីលើនេះ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថានជាបន្តទៀត និងធានាការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្រុមការងារបានបន្តអនុវត្តវិធានការច្បាប់ដោយតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលបានប្រមូលសំណល់រឹងឧស្សាហកម្មទៅចាក់នៅទីតាំងខាងលើ បង្កឱ្យមានបញ្ហាបំពុលបរិស្ថាន និងធ្វើឱ្យត្រីងាប់។ ក្រៅពីការពិន័យ ក្រុមហ៊ុនក៏ត្រូវបានតម្រូវឱ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋរងគ្រោះ រួមជាមួយនឹងការទទួលខុសត្រូវក្នុងការស្តារបរិស្ថានឡើងវិញនៅតំបន់ដែលរងផលប៉ះពាល់។

ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ករណីនេះជាការរំលឹកមួយដល់គ្រប់ក្រុមហ៊ុន និងសាធារណជនទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងសំណល់ និងអនុវត្តតាមបទដ្ឋានបច្ចេកទេសបរិស្ថានឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមចំណែកក្នុងការការពារ និងថែរក្សាបរិស្ថានធម្មជាតិរបស់កម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន នឹងបន្តពង្រឹងការអនុវត្តច្បាប់បរិស្ថានឱ្យបានតឹងរ៉ឹង ដើម្បីធានាថាធនធានធម្មជាតិ និងបរិស្ថានត្រូវបានការពារប្រកបដោយប្រសិទ្ធភាព៕