* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីសាធារណការ៖ ក្រសួងកំពុងរៀបចំបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម គ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមានប្រសិទ្ធភាព និងភាពវៃឆ្លាត ដោយបំពាក់ Internet និងប្រព័ន្ធកាមេរ៉ា AI (Video inside)

07-07-2026 11:09

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានថ្លែងបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាការពារសមិទ្ធផលជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេស ក្រសួងទទួលបន្ទុកអនុវត្តបាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅតាមស្ថានីយជញ្ជីងអចល័ត និងការជំរុញយន្តការក្រុមចល័ត និងក្រុមពិសេសធ្វើការចុះឆ្មក់នៅតាមគោលដៅនៅទូទាំងប្រទេស ដើម្បីធានាកាត់បន្ថយឱ្យបានជាអតិបរមា នូវសកម្មភាពដឹកជញ្ចូនល្មើសនឹងច្បាប់។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្រសួងក៏បាននិងកំពុងរៀបចំគម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាប្រព័ន្ធស្វ័យប្រវត្តិកម្មមានប្រសិទ្ធភាព និងមានភាពវៃឆ្លាត តាមរយៈការបំពាក់ប្រព័ន្ធអ៊ីនធឺណិត ប្រព័ន្ធកាមេរ៉ា CCTV ប្រព័ន្ធកាមេរ៉ា AI និងការលើកកម្រិតប្រព័ន្ធជញ្ជីងបច្ចុប្បន្ន ទៅជាប្រព័ន្ធជញ្ជីងស្វ័យប្រវត្តិ ថ្លឹងក្នុងល្បឿនយឺត (Slow Speed Weigh In Motion)។

ការថ្លែងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ (ស្ពន់-កំពង់ចាម) ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ ស្ដីពីការដឹកជញ្ជូន ដោយបានតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូនដល់ក្រុមហ៊ុនដឹកជញ្ជូនហើយ សូមម្ចាស់អាជីវកម្មទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសកម្រិតកំណត់នៃច្បាប់។

សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការពង្រឹងនូវការងារត្រួតពិនិត្យលើការដឹកជញ្ជូនផងដែរ ដោយសម្តេចបានស្នើឱ្យការអនុវត្តន៍លើការងារត្រួតពិនិត្យរថយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ ត្រូវប្រកបដោយចីរភាព ហើយត្រូវកំណត់ឱ្យបានច្បាស់ ធ្វើយ៉ាងណាដើម្បីថែរក្សាផ្លូវឱ្យបានល្អ៕