* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វាគ្មិន ៤រូបដែលមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងការជំរុញ SMEs នឹងចូលរួមចែករំលែកចំណេះដឹងក្នុងសិក្ខាសាលាក្រោមប្រធានបទ៖ ហេតុអ្វីបានជាអាជីវកម្មគួរវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា?

07-07-2026 11:12

(ភ្នំពេញ)៖ ក្លឹបគណនេយ្យកម្ពុជា CAC និងសហគមន៍ឌីជីថល «ចតុមុខ» បានសហការគ្នារៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ៖ «ហេតុអ្វីបានជាអាជីវកម្មគួរវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា?» ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានគោលបំណងដោះស្រាយបញ្ហាកង្វះប្រសិទ្ធភាព និងការចំណាយមិនចាំបាច់នានាដែលបណ្តាលឱ្យលំហូរការងារមានភាពរអាក់រអួលក្នុងប្រព័ន្ធអាជីវកម្ម ។ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងយុទ្ធសាស្ត្រជាក់ស្តែងអំពីការប្រើប្រាស់ធនធានឱ្យចំគោលដៅ កាត់បន្ថយការចំណាយមិនចាំបាច់ និងជំរុញដំណើរការសម្រេចចិត្តឱ្យកាន់តែរហ័ស តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាតនៅក្នុងប្រព័ន្ធអាជីវកម្ម។

សិក្ខាសាលានេះរៀបចំឡើងដោយមានការចូលរួមឧបត្ថម្ភពីធនាគារ កាណាឌីយ៉ា និង ដៃគូគាំទ្រគឺមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងមជ្ឈមណ្ឌលទិន្នន័យដូនពេញ អមជាមួយនឹងការចូលរួមពីវាគ្មិនកិត្តិយស ដែលជាអ្នកជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងជាទីប្រឹក្សាអាជីវកម្មជើងចាស់ដែលមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងការជំរុញបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។

សមាសភាពវាគ្មិនកិត្តិយសជាអ្នកសម្របសម្រួលគឺ លោក សាន រិទ្ធី (ស្ថាបនិកនៃ ក្លឹបគណនេយ្យកម្ពុជា និងជាម្ចាស់ភាគហ៊ុននៃ Acclime) រួមទាំងវាគ្មិនកិត្តិយសចំនួន ៤ រូបទៀត គឺលោក ទុយ ហុង (ស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Localize Tech Solution), លោក ឈឹម ទិតប៉ូរ៉ាស៊ី (ស្ថាបនិកនៃ KrubKrong), លោក រ៉ាត់ ម៉េងហ៊ាង (ស្ថាបនិកនៃ Point Hub POS) និង លោក ភូ លីន (ស្ថាបនិកនៃ BeOne HR)។ កិច្ចពិភាក្សានេះនឹងជជែកពីបញ្ហាប្រឈម និង បទពិសោធន៍ពិតក្នុងការដឹកនាំសហគ្រានធុន តូច និងមធ្យម និងធុរកិច្ចថ្មី (Startup) ព្រមទាំងបើកឱកាសតភ្ជាប់បណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធអេកូឡូស៊ីទាំងមូលផងដែរ៕