* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារ ប្តេជ្ញាពង្រឹងការអនុវត្តវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីសា ដើម្បីចូលរួមលើកកម្ពស់សុខភាពសាធារណៈ

07-07-2026 11:50

(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី «ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់» កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការជំនាញសុខភាពសិក្សានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាពជាតិស្តីពី សុខភាពសិក្សារបស់គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកគណៈកម្មការជំនាញសុខភាពសិក្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការចលនាដើម្បីសុខភាពកម្ពុជា តំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងពិភាក្សាអំពីវិធានការបង្ការទប់ស្កាត់ការប្រើប្រាស់ផលិតផលទាំងនេះ សំដៅលើកកម្ពស់សុខុមាលភាពសិក្ខាកាម សិស្ស និសិ្សត នៅតាមគ្រឹះស្ថានធីវេត និងកម្មករនិយោជិតនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់។

លោកស្រី សុវណ្ណ វណ្ណារតន៍ បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្សជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការលើកកម្ពស់ការអប់រំ ជំនាញវិជ្ជាជីវៈ និងសុខភាពសាធារណៈ។ ក្រសួង បានបន្តអនុវត្តវិធានការលើកកម្ពស់សុខុមាលភាពសិស្ស និស្សិត សិក្ខាកាម គ្រឹះស្ថានធីវេត (TVET)និងកម្មករនិយោជិត នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ តាមរយៈគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា និងសេចក្ដីណែនាំនានា និងការផ្សព្វផ្សាយជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ក្រសួងបានសហការជាមួយក្រសួងសុខាភិបាល ផ្សព្វផ្សាយអំពីការបង្ការ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ គ្រឿងស្រវឹង គ្រឿងញៀន និងជំងឺមិនឆ្លង ព្រមទាំងជំរុញឱ្យកម្មករនិយោជិតអនុវត្តទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។

ក្នុងកិច្ចប្រជុំ អ្នកជំនាញពីអង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក សារធាតុគីមីសម្រាប់ជក់ និងខ្លឹមសារនៃអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ ដោយលើកឡើងពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិត និងកាតព្វកិច្ចរបស់កម្ពុជា។ អង្គប្រជុំបានពិភាក្សាលើវិធានការទប់ស្កាត់ និងឯកភាពបន្តពង្រឹងការផ្សព្វផ្សាយ ការបង្ការ និងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ព្រមទាំងពង្រីកសកម្មភាពអប់រំសុខភាពនៅតាមគ្រឹះស្ថានធីវេតដើម្បីលើកទឹកចិត្តយុវជនឱ្យចៀសឆ្ងាយពីផលិតផលថ្នាំជក់ បារីអេឡិចត្រូនិកគ្រប់ប្រភេទ និងលើកកម្ពស់សុខភាពសាធារណៈ។

ជាមួយគ្នានេះ លោកស្រី សុវណ្ណ វណ្ណារតន៍ ណែនាំនិងលើកទឹកចិត្តតំណាងអង្គភាពក្រោមឱវាទក្រសួងឱ្យខិតខំបន្តពង្រឹងការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ និងបង្កើនការត្រួតពិនិត្យការអនុវត្តវិធានការហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ នៅតាមគ្រប់អង្គភាពក្រោមឱវាទក្រសួង គ្រឹះស្ថានធីវេត និងសហគ្រាស ក្រុមហ៊ុន រោងចក្រ សំដៅចូលរួមការពារសុខភាពសាធារណៈ ដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍប្រទេស៕