* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧត្តមសេនីយ៍ត្រី បោន ប៊ិន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឆមាសទី១ និងដាក់ចេញទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៦

07-07-2026 12:53

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថសម្រាប់ឆមាសទី១ និងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ នៃអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក និងមេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័តជាច្រើនរូប។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រីក៏បានសម្តែងនូវការគោរពដួងវិញ្ញាណក្ខន្ធដល់វីរៈកងទ័ព និងវីរៈអាវុធហត្ថ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានកោតសរសើរយ៉ាងស្មោះអស់ពីចិត្តចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ លទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ដើម្បីបន្តអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែខ្ពស់ លោកមេបញ្ជាការបានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដល់អង្គប្រជុំសម្រាប់ជាទិសដៅអនុវត្តបន្ត។ ក្នុងនោះ រួមមាន៖ ការបន្តអនុវត្តតួនាទី ភារកិច្ច និងបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ត្រូវពង្រឹងវិន័យ សណ្តាប់ធ្នាប់ និងរបៀបរបបការងារឱ្យបានល្អប្រសើរ។ គ្រប់អង្គភាពត្រូវមានផែនការចាត់តាំងអនុវត្តការងារឱ្យបានច្បាស់លាស់ តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងរាយការណ៍ជាប្រចាំ និងទៀងទាត់។ លើសពីនេះ ត្រូវរក្សាបាននូវក្រមសីលធម៌វិជ្ជាជីវៈ និងនីតិវិធីការងារឱ្យបានត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសង្កត់ធ្ងន់លើការចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ ក៏ដូចជាធានាសុវត្ថិភាពរាល់ព្រឹត្តិការណ៍ និងពិធីផ្សេងៗដែលប្រព្រឹត្តទៅក្នុងខេត្ត។ មួយវិញទៀតកងរាជអាវុធហត្ថត្រូវបន្តសហការ និងចូលរួមយ៉ាងសកម្មក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលកំពុងកើតមានឡើងជាញឹកញាប់។

លោកមេបញ្ជាការក៏បានណែនាំឱ្យកងកម្លាំងទាំងអស់ក្តាប់ឱ្យជាប់ ស្រាវជ្រាវឱ្យបានម៉ត់ចត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់បទល្មើសនានា ដូចជាបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដើម្បីធានាបាននូវសុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ ការអនុវត្តតាមអនុសាសន៍ទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងខេត្ត៕