* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងផែនការ បើកយុទ្ធនាការ «ពង្រឹងការវិនិយោគលើយុវជន និងភាពធន់ប្រជាសាស្ត្រ» ជូនមន្ត្រីជំនាញនៃរាជធានី-ខេត្តចំនួន ៩

07-07-2026 12:59

(ពោធិ៍សាត់)៖ ក្រសួងផែនការ បានបើកវគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី «គោលនយោបាយជាតិប្រជាជន និងប្រជាសាស្ត្រ» ក្រោមប្រធានបទដ៏មានសារៈសំខាន់ «ពង្រឹងការវិនិយោគលើយុវជន និងភាពធន់ប្រជាសាស្ត្រ»។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីមន្ទីរផែនការនៃរាជធានី-ខេត្តចំនួន ៩ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព ក្នុងបរិបទយុគសម័យឌីជីថល។

វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ (ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦) ប្រារព្ធឡើងនៅសាលប្រជុំសណ្ឋាគារចន្ទមន្នីចន្ទ ក្នុងក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព លោក លេង ផាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ប្រតិភូក្រសួង និងសិក្ខាកាមជាមន្ត្រីមន្ទីរផែនការចំនួន ៥០រូប មកពីខេត្តបាត់ដំបង តាកែវ កំពត កោះកុង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោក ពៅ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តស្តីទី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រសួង និងសិក្ខាកាមមកពីបណ្តារាជធានី-ខេត្តនានា។ លោកបានមានប្រសាសន៍ថា៖ «ការរៀបចំវគ្គបណ្តុះបណ្តាលនៅខេត្តពោធិ៍សាត់នាពេលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់មន្ត្រីជំនាញរបស់យើង។ គោលនយោបាយប្រជាជន និងប្រជាសាស្ត្រ គឺជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍។ សម្រាប់ខេត្តពោធិ៍សាត់ផ្ទាល់ ការយល់ដឹងកាន់តែច្បាស់អំពីភាពធន់ប្រជាសាស្ត្រ និងការវិនិយោគលើយុវជន នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងយុគសម័យថ្មី»។

ក្នុងពិធីបើក លោក លេង ផាលី បានគូសបញ្ជាក់ថា គោលនយោបាយជាតិប្រជាជននាពេលបច្ចុប្បន្ន បានវិវត្តពីការគ្រប់គ្រងចំនួនប្រជាជន មកជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្អែកលើសិទ្ធិមនុស្ស និងភាពធន់។ ដើម្បីអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព មន្ត្រីជំនាញត្រូវយល់ដឹងពីវិមាត្រសំខាន់ៗចំនួន ៣៖
១. វិមាត្របរិមាណ៖ ការគ្រប់គ្រងអត្រាកំណើត មរណភាព និងលំហូរចំណាកស្រុកឱ្យមានតុល្យភាព។
២. វិមាត្ររចនាសម្ព័ន្ធ៖ ការវិភាគរចនាសម្ព័ន្ធអាយុ ដើម្បីបែងចែកធនធានរវាងអន្តរជំនាន់ និងការវិនិយោគលើ «ភាគលាភប្រជាសាស្ត្រ»។
៣. វិមាត្រគុណភាព៖ ការអភិវឌ្ឍមូលធនមនុស្ស ដែលផ្តោតលើសុខភាព ចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា៖ «កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃបង្អួចកាលានុវត្តភាពប្រជាសាស្ត្រ ដែលជាឱកាសមាសសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច។ ប្រសិនបើយើងមិនវិនិយោគឱ្យចំគោលដៅលើការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស (TVET) ទេនោះ យើងនឹងខកខានក្នុងការដណ្តើមយកផលលាភសេដ្ឋកិច្ច ហើយអាចប្រឈមនឹងបន្ទុកប្រជាជនចាស់ជរានាពេលអនាគត»។

ក្រសួងផែនការបានគូសបញ្ជាក់ថា មន្ត្រីនៅថ្នាក់ក្រោមជាតិ គឺជាតួអង្គប្រតិបត្តិដ៏សំខាន់បំផុតក្នុងការធ្វើ «មូលដ្ឋានីយកម្មគោលនយោបាយ»។ ហេតុនេះ ក្នុងយុគសម័យឌីជីថល សិក្ខាកាមទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរំពឹងទុកថា នឹងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលជាត្រីវិស័យសម្រាប់មន្ត្រីផែនការ ក្នុងការដឹកនាំរៀបចំ និងអនុវត្តផែនការថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន៕