NASA នឹងយកបាល់ World Cup 2026 ទៅតម្កល់នៅឋានព្រះចន្ទ ប្រសិនបើអាមេរិកឈ្នះជើងឯកលើកដំបូង
07-07-2026 13:25
(បរទេស)៖ ទីភ្នាក់ងារអវកាស NASA បានឱ្យដឹងថា ពួកគេនឹងពាំនាំយកបាល់ ១គ្រាប់ប្រចាំព្រឹត្តិការណ៍ FIFA World Cup 2026 ទៅតម្កល់ទុកនៅទីឋានព្រះចន្ទ ប្រសិនបើក្រុមជម្រើសជាតិសហរដ្ឋអាមេរិកអាចធ្វើបាន តាមរយៈឈ្នះជើងឯកពិភពលោកជាប្រវត្តិសាស្រ្ត។ នេះបើយោងតាមការចេញផ្សាយដោយគេហ Fossbytes។
លោក Jared Isaacmann រដ្ឋបាល NASA បានប្តេជ្ញាចិត្តថា នឹងនាំយកបាល់ទៅតម្កល់នៅឋានព្រះចន្ទ ប្រសិនបើអាមេរិកក្លាយជាជើងឯក World Cup ឆ្នាំនេះ ដើម្បីបញ្ជាក់ពីសខីភាព ក្នុងការដណ្តើមបានជើងឯកជាលើកដំបូងប្រវត្តិសាស្រ្ត ចំពោះក្រុមបាល់ទាត់ផ្នែកបុរស។
លោកបានថ្លែងប្រាប់ក្រុមអាមេរិក មុនប្រកួតទល់នឹងប៊ែលហ្ស៊ិកដែលសហម្ចាស់ផ្ទះមួយនេះបានរងបរាជ័យ ៤-១ ថា «ខិតខំធ្វើឱ្យបានល្អរហូតឈ្នះជើងឯកទៅ ពួកយើងមានគោលបំណងយកបាល់ WC26 ទៅជាមួយពួកយើងដែរ ក្នុងបេសកកម្មបន្ទាប់ទៅឋានព្រះចន្ទ»។
វាក៏ជាគំនិតមួយ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកបើកយាន Apollo ជំនាន់ទី១៤ ដ៏ល្បីមួយរបស់ NASA ដោយមានឈ្មោះថា Alan Shepard ដែលអាចលេងវាយកូនហ្គោលនៅទីឋានព្រះចន្ទដ៏ល្បីល្បាញបំផុតកាលឆ្នាំ១៩៧១ ទៀតផង។
តែលទ្ធផលគួរឲ្យសោកស្តាយ សម្រាប់ការប្រកួតនៅព្រឹកមិញ អាមេរិកបានចាញ់ប៊ែលហ្សិកយ៉ាងស្ពឹកមុខ ៤-១៕






