* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល

07-07-2026 14:15

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាសមាជិកស្វ័យប្រវត្តិរបស់ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត នាបន្ទប់អភិបាលកិច្ច ជាន់ផ្ទាល់ដីនៃសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងឱកាសនេះលោក យក់ ប៊ុនណា បានជម្រាបជូនដោយសង្ខេបអំពីការងារសំខាន់ៗពាក់ព័ន្ធនានា និងអំពីវឌ្ឍនភាពការងាររបស់សាលាភូមិន្ទរដ្ឋបាល និងបានបញ្ជាក់ពីរបៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ (១) សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការកែសម្រួលព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាលាភូមិន្ទរដ្ឋបាល (២) សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល (៣) សំណើជ្រើសរើសសិស្សសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៤ និងសិស្សមន្ត្រីក្រមការជំនាន់ទី១៣​ (៤) សំណើជ្រើសរើសកម្មសិក្សាការីនៃវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៧ (៥) ការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ និង(៦) ផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដែលបានរៀបចំឡើងនាថ្ងៃនេះ គឺជាកិច្ចការងារ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ ផ្លាស់ប្តូរមតិយោបល់ ព្រមទាំងការគិតគូរ និងដាក់ចេញទិសដៅនៃការអភិវឌ្ឍក្នុងនាមជាគ្រឹះស្ថានបណ្តុះបណ្តាលមន្ត្រី ឱ្យស្របទៅតាមបរិបទនៃការវិវត្តថ្មីៗ។

លោកឧបនាយករដ្ឋមន្ត្រី បានរំឭកផងដែរថា សាលាភូមិន្ទរដ្ឋបាល មានតួនាទីបណ្តុះបណ្តាលសិស្សមន្ត្រី និងមន្ត្រីដែលត្រូវបានជ្រើសរើសថ្មី ព្រមទាំងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម និងមន្ត្រីជាន់ខ្ពស់ ដើម្បីបន្តពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី ទាំងចំណេះដឹង បំណិន ឥរិយាបទ និងសីលធម៌វិជ្ជាជីវៈ ប្រកបដោយឧត្តមភាព គុណភាព និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍមូលធនមនុស្សសម្រាប់រដ្ឋបាលសាធារណៈ និងបម្រើប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាពផងដែរ៕