* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជាង ១០០នាក់ ទទួលបានចំណេះដឹងពាក់ព័ន្ធនឹង AI និងដំណោះស្រាយឌីជីថលថ្មីៗ

07-07-2026 14:18

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងដើម្បីស្របតាម «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា BKD Academy និង BizKhmer Digital Media ដោយមានការគាំទ្រថវិកាពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានសហការរៀបចំ វគ្គចាប់យកឌីជីថល ស្ដីពី «យុទ្ធសាស្ត្រទីផ្សារក្នុងយុគសម័យបញ្ញាសិប្បនិម្មិត AI សម្រាប់ MSMEs» យ៉ាងជោគជ័យ ដោយមានការចូលរួមពីម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងអ្នកជំនាញវ័យក្មេងសរុបប្រមាណ ១២០ នាក់។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងសណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព និងការចូលរួមជាតំណាងស្ថាប័នទាំងពីរដោយ លោក យ៉ន សុភារិទ្ធ ស្ថាបនិក ក្រុមហ៊ុន BizKhmer Digital Media និង BKD Academy និងជាគ្រូបង្គោល និងអ្នកនិពន្ធសៀវភៅទាំង ៤ក្បាល ព្រមទាំង លោក គួង វុត្ថា អ្នកគ្រប់គ្រងនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការជួយពន្លឿនការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) និងលើកកម្ពស់សមត្ថភាពក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់អាជីវកម្មក្នុងស្រុក ដើម្បីដោះស្រាយបញ្ហាប្រឈមនៃគម្លាតឌីជីថល និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

ថ្លែងនៅក្នុងពិធីបើកកម្មវិធី លោក យ៉ន សុភារិទ្ធ បានសង្កត់ធ្ងន់ថា ការធ្វើបរិវត្តកម្មឌីជីថល មិនមែនគ្រាន់តែជាការទិញបច្ចេកវិទ្យាទំនើបៗនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងរចនាសម្ព័ន្ធរបស់មនុស្ស។ បច្ចេកវិទ្យាមិនសម្លាប់អាជីវកម្មរបស់អ្នកទេ តែភាពស្ទាក់ស្ទើររបស់ម្ចាស់អាជីវកម្មក្នុងការផ្លាស់ប្តូរទើបជាហានិភ័យពិតប្រាកដ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែបំពាក់បំប៉នជំនាញ AI នោះទេ តែកំពុងជួយរៀបចំម៉ាស៊ីនខាងក្នុងរបស់ MSMEs កម្ពុជាឱ្យរឹងមាំ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារទំនើប។

ចំណែក លោក គួង វុត្ថា អ្នកគ្រប់គ្រងនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ក៏បានបន្ថែមផងដែរថា សហគ្រាស MSMEs គឺជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ ការគាំទ្រឱ្យមានកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (EGD) នាពេលនេះ គឺជាការបោះជំហានដ៏ត្រឹមត្រូវមួយ ក្នុងការផ្តល់ឱកាសឱ្យម្ចាស់អាជីវកម្មខ្នាតតូច ទទួលបានទាំងចំណេះដឹង និងការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈប័ណ្ណជំនួយថវិកា (Grant Voucher) ដើម្បីចាប់យកបច្ចេកវិទ្យា AI និងដំណោះស្រាយឌីជីថលថ្មីៗ យកទៅអនុវត្តជាក់ស្តែង៕