* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ៖ ការងារជាក្រុមដែលមានប្រសិទ្ធភាព គឺជាគន្លឹះលើកកម្ពស់គុណភាពសេវាសុខាភិបាល

07-07-2026 14:21

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ការងារជាក្រុមដែលមានប្រសិទ្ធភាព គឺជាគន្លឹះលើកកម្ពស់សុខាភិបាល។

ការថ្លែងលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពការងាររបស់ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ដោយមានការចូលរួមពីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជាច្រើនរូបទៀត នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងផ្តល់អនុសាសន៍ និងធាតុចូលសំខាន់ៗជាច្រើន សំដៅពង្រឹងប្រសិទ្ធភាពការងារ ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការបង្កើនគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិតបានថ្លែងថា៖ «ការងារជាក្រុមដែលមានប្រសិទ្ធភាព មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែកើតចេញពីការមានចក្ខុវិស័យរួម ការបែងចែកតួនាទីច្បាស់លាស់ ការប្រាស្រ័យទាក់ទងល្អ ការជឿទុកចិត្តគ្នា និងការទទួលខុសត្រូវរួម ដើម្បីសម្រេចគោលដៅតែមួយ»។

លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងគូសបញ្ជាក់ថា ៖ប្រធានក្រុមត្រូវមានសមត្ថភាពដឹកនាំ បង្កើតចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ព្រមទាំងលើកទឹកចិត្ត និងដឹកនាំសមាជិកឱ្យដើរទៅក្នុងទិសដៅតែមួយ។ជាមួយគ្នានេះ សមាជិកក្រុមត្រូវមានតួនាទី និងការទទួលខុសត្រូវច្បាស់លាស់ ដោយអនុវត្តតាមក្របខណ្ឌការងារ (framework) RACI៖

*R=Responsibility (ការទទួលខុសត្រូវ)
*A= accountability (គណនេយ្យភាព)
*C= consulted (ការពីគ្រោះយោបល់)
*I= informed (ការផ្ដល់ដំណឹងឬប្រាប់)

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងលើកឡើងពីសារៈសំខាន់នៃការបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាពផ្នែកផ្លូវអារម្មណ៍ ការប្រាស្រ័យទាក់ទងប្រកបដោយភាពបើកចំហ ការកសាងទំនុកចិត្ត ការដោះស្រាយការខ្វែងគំនិតដោយស្ថាបនា និងការបត់បែនឱ្យស្របតាមស្ថានភាព ដើម្បីឱ្យក្រុមការងារអាចអនុវត្តការងារបានកាន់តែមានប្រសិទ្ធភាព។

លើសពីនេះលោកក៏បានជំរុញឱ្យមន្ត្រីគ្រប់រូបបន្តសិក្សារៀនសូត្រជាប្រចាំ រៀនពីកំហុស ដើម្បីកែលម្អការងារ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈឱ្យកាន់តែរឹងមាំ។ចំពោះប្រធានកម្មវិធីនីមួយៗ ត្រូវបង្កើនភាពជាម្ចាស់ការងារ (Ownership) មានភាពបុរេសកម្ម (Proactive) និងជំរុញការបង្កើតនវានុវត្តន៍ (Innovation) ក្នុងការបំពេញភារកិច្ច។

វេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំពាវនាវឱ្យមន្ត្រីទាំងអស់អនុវត្តគោលការណ៍ «រ៥» រួមមាន៖ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាត្រួតពិនិត្យ និងវាយតម្លៃ រួមគ្នាកែលម្អ និងរួមគ្នាទទួលខុសត្រូវ ដើម្បីពង្រឹងសាមគ្គីភាព បង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង៕