* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វេជ្ជបណ្ឌិត គួង ឡូ ណែនាំឱ្យពង្រឹងវិធានការប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយត្រូវសម្អាតបរិស្ថានជុំវិញលំនៅឋាន លុបបំបាត់ប្រភពទឹកដក់ បិទគម្របធុង និងពាងទឹក និងបំផ្លាញជម្រកមូសខ្លា

07-07-2026 14:27

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានណែនាំប្រជាពលរដ្ឋ ឱ្យពង្រឹងវិធានការប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយត្រូវសម្អាតបរិស្ថានជុំវិញលំនៅឋាន លុបបំបាត់ប្រភពទឹកដក់ បិទគម្របធុង និងពាងទឹក និងបំផ្លាញជម្រកមូសខ្លា។

ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោកបានណែនាំដល់ក្រុមការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយប្រជាការពារភូមិ បានចុះបាញ់ថ្នាំសម្លាប់មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

សកម្មភាពចុះបាញ់ថ្នាំនេះ ធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃករណីជំងឺគ្រុនឈាមក្នុងមូលដ្ឋាន ដោយក្រុមការងារបានចុះបាញ់ថ្នាំនៅតាមលំនៅឋានប្រជាពលរដ្ឋ សាលារៀន និងទីតាំងដែលមានហានិភ័យខ្ពស់ ដើម្បីកាត់បន្ថយចំនួនមូសខ្លា និងទប់ស្កាត់ការរាតត្បាតនៃជំងឺឱ្យមានប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងណែនាំឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តតាមដានស្ថានភាពជំងឺ ចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងការចុះបាញ់ថ្នាំ លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតបរិស្ថានជុំវិញលំនៅឋាន លុបបំបាត់ប្រភពទឹកដក់ បិទគម្របធុងទឹក និងបំផ្លាញកន្លែងដែលមូសខ្លាអាចពងកូនបាន ព្រោះការចូលរួមពីសហគមន៍ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការរាតត្បាតនៃជំងឺគ្រុនឈាម។

លោកក៏បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រសិនបើមានអាការៈក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ឬសង្ស័យថាមានជំងឺគ្រុនឈាម សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា៕