* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាជ្ញាធរខេត្តតាកែវ អំពាវនាវអង្គការសង្គមស៊ីវិល រួមគ្នាទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

07-07-2026 14:30

(តាកែវ)៖ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានអំពាវនាវយ៉ាងទទូចដល់បណ្ដាអង្គការសង្គមស៊ីវិល សមាគម និងសហជីពនានា ដែលកំពុងប្រតិបត្តិការណ៍ក្នុងភូមិសាស្ត្រខេត្តតាកែវ ឱ្យបង្កើនកិច្ចសហការយ៉ាងសកម្ម ជាមួយអាជ្ញាធរខេត្ត ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ដែលកំពុងរីករាលដាល និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកអភិបាលរងខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាសន្ទនាក្រោមប្រធានបទ "ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល" កាលពីព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ វេទិកានេះមានគោលបំណងសំខាន់ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក្នុងបរិបទឌីជីថល រួមទាំងបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញផងដែរ។

ថ្លែងនៅក្នុងវេទិកានោះ លោក ស៊ុត ខុន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីការពារសន្តិសុខឌីជីថល និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ វិធានការណ៍ទាំងនេះ រួមមានការពង្រឹងក្របខ័ណ្ឌច្បាប់ ការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងការផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីហានិភ័យ និងទម្រង់នៃបទល្មើសឆបោកនានា។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាប្រឈមរួមដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងជាពិសេសគឺអង្គការសង្គមស៊ីវិល ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងអប់រំដល់សហគមន៍មូលដ្ឋាន។ លោកបានបន្តថា អង្គការសង្គមស៊ីវិល សមាគម និងសហជីពទាំងអស់ គួរតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ឬជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះផ្សព្វផ្សាយ អប់រំ និងធ្វើរដ្ឋបាលតាមមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស Online Scams កុំឱ្យកើតមានឡើង ឬរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន។

ជាមួយគ្នានេះ លោក ស៊ុត ខុន ក៏បានលើកឡើងផងដែរពីសារៈសំខាន់នៃការអនុវត្តច្បាប់ និងបានព្រមានថា ប្រសិនបើក្រុមអង្គការសង្គមស៊ីវិល សមាគម ឬសហជីពណាមួយ មិនចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការចុះធ្វើរដ្ឋបាលតាមមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស Online Scams នោះ ពួកគេអាចនឹងទទួលរងការផាកពិន័យ និងទទួលទោសតាមផ្លូវច្បាប់ជាធរមាន។ ការព្រមាននេះ គឺក្នុងគោលបំណងជំរុញឱ្យមានការទទួល ខុសត្រូវខ្ពស់ និងការចូលរួមប្រកបដោយប្រសិទ្ធភាពពីគ្រប់ភាគីទាំងអស់ ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ជាចុងក្រោយ លោកអភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់អង្គការសង្គមស៊ីវិល សមាគម និងសហជីពទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមចំណែកកសាងសង្គមមួយដែលគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធានាបាននូវសុវត្ថិភាពឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល។ ការចូលរួមពីគ្រប់ភាគី គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅរួមនេះ៕