* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្តុះបណ្តាលការរៀបចំសេចក្តីព្រាង ប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងវិស័យទូរគមនាគមន៍

07-07-2026 14:38

(ភ្នំពេញ)៖ លោក គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងលោក Gidon Windecker អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពី «ការរៀបចំសេចក្តីព្រាងប្រកាស ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍» នៅសណ្ឋាគារ សាន់វ៉េ ភ្នំពេញ ក្រោមគម្រោង EU-German GATE។

កម្មវិធីនេះ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ មន្ត្រីជំនាញផ្នែកច្បាប់របស់ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលព្រមទាំងអ្នកតំណាងគម្រោង EU-German GATE សរុបចំនួន២២រូប នៅថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦។

កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងការយល់ដឹង អំពីគោលការណ៍កិច្ចការពារអ្នកប្រើប្រាស់ ឧត្តមានុវត្តន៍អន្តរជាតិ និងក្របខណ្ឌច្បាប់របស់កម្ពុជា ដើម្បីរៀបចំប្រកាសដែលមានលក្ខណៈជាក់ស្តែង អាចអនុវត្តបាន និងស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យទូរគមនាគមន៍។

លោក Gidon Windecker បានគូសបញ្ជាក់អំពីការគាំទ្ររបស់គម្រោង EU-German GATE ក្នុងការពង្រឹងក្របខ័ណ្ឌច្បាប់ តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់កិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។

ក្នុងមតិបើកសិក្ខាសាលា រដ្ឋលេខាធិការ គង់ ផល្លៈ បានលើកទឹកចិត្តឱ្យមន្ត្រីដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាល យកចំណេះដឹងដែលទទួលបាន មកអនុវត្តក្នុងការរៀបចំ​ សេចក្តីព្រាងប្រកាស ដោយបានគូសបញ្ជាក់ថា «នៅថ្ងៃស្អែក សូមកុំគ្រាន់តែរៀបចំបទប្បញ្ញត្តិច្បាប់ ប៉ុន្តែសូមរៀបចំដំណោះស្រាយ ជាមួយគ្នានេះ មាត្រានីមួយៗដែលរៀបចំ គួរតែដោះស្រាយបញ្ហាពិតប្រាកដដែលអ្នកប្រើប្រាស់សេវាទូរគមនាគមន៍កំពុងជួបប្រទះ»

លោករដ្ឋលេខាធិការ បានបន្ថែមថា ប្រសិនបើយើងដាក់អ្នកប្រើប្រាស់ ជាចំណុចកណ្តាលនៃការងាររបស់យើង យើងនឹងអាចរៀបចំប្រកាសមួយ​ដែលមានប្រសិទ្ធភាព អាចអនុវត្តបាន និងសមស្របសម្រាប់អនាគតឌីជីថលរបស់កម្ពុជា។

ជាចុងក្រោយ លោករដ្ឋលេខាធិការ បានផ្តាំផ្ញើថា «សូមចងចាំថា ការរៀបចំសេចក្តីព្រាងបានល្អនាំឱ្យមានបទប្បញ្ញត្តិល្អ បទប្បញ្ញត្តិល្អកសាងទំនុកចិត្តសាធារណៈ​ លើសេវាទូរគមនាគមន៍ ហើយទំនុកចិត្តនោះ គឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា»៕