* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦

07-07-2026 14:44

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារ គ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអនុប្រធានទី២, អនុប្រធាន, ទីប្រឹក្សា និងអគ្គលេខាធិការ អគ្គលេខាធិការរង រួមទាំងប្រធាននាយកដ្ឋាន និងមន្រ្តី។

ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំធ្វើការបូកសរុបរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសំដៅពង្រឹងអភិបាល កិច្ចហានិភ័យគ្រោះមហន្តរាយ, ការវិនិយោគទៅក្នុង ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សម្រាប់ភាពធន់ និងការបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប និងការស្តា រឡើងវិញគ្រោះមហន្តរាយ ដែលដឹកនាំអនុវត្ត និងសម្របសម្រួលដោយតាមក្រសួង-ស្ថាប័ន លេខាធិការរដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា បានជួបប្រទះការប្រែប្រួលអាកាសធាតុតាមលក្ខណៈរដូវកាលជាបន្តបន្ទាប់ ដោយឆមាសទី១នេះ គ្របដណ្តប់លើរដូវកាលចំនួនពីរ គឺ រដូវប្រាំង និង រដូវវស្សា។

ក្នុងអំឡុងរដូវប្រាំង ចាប់ពីខែមករាដល់ខែមេសា ប្រទេសកម្ពុជាទទួលរងឥទ្ធិពលពីអាកាសធាតុក្តៅ និងស្ងួត ដោយសីតុណ្ហភាពនៅតំបន់មួយចំនួនបានកើនឡើងខ្ពស់ជាងមធ្យមភាគប្រចាំឆ្នាំ។ ចាប់ពីខែឧសភា និងខែមិថុនា កម្ពុជាបានចាប់ផ្តើម ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី និងភ្លៀងកក់ខែ ដែលជាសញ្ញានៃការចូលមកដល់នៃរដូវវស្សា បង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ និងអាកាសធាតុមិនស្ថិតស្ថេរនៅតាមតំបន់ជាច្រើន។

ទេសរដ្ឋមន្រ្តី ថ្លែងថា ទាក់ទងនឹងស្ថានភាពគ្រោះមហន្តរាយ ក្នុងអំឡុងរដូវប្រាំង បានកើតមានករណី អគ្គីភ័យ ជាច្រើននៅទូទាំង ប្រទេស ដែលបណ្តាលឱ្យខូចខាតលំនៅឋាន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ កត្តាសំខាន់ៗដែល បង្កើនហានិភ័យអគ្គីភ័យរួមមាន សីតុណ្ហភាពខ្ពស់ អាកាសធាតុស្ងួត ការប្រើប្រាស់ប្រភពភ្លើងដោយខ្វះការប្រុងប្រយ័ត្ន និង ការឆាបឆេះនៅតំបន់ព្រៃ និងដីស្រែ។

ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ចំណែកនៅដំណាក់កាលផ្លាស់ប្តូរពីរដូវប្រាំងចូលរដូវវស្សា និងក្នុងអំឡុង ពេល មានភ្លៀងកក់ខែ បានកើតមានករណី ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជាបន្តបន្ទាប់នៅតាមបណ្តារាជធានី-ខេត្ត មួយចំនួន ដែលបណ្តាលឱ្យមានការខូចខាតផ្ទះសម្បែង សាលារៀន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំង បង្កឱ្យមានអ្នក រងរបួស និងបាត់បង់ជីវិតក្នុងករណីមួយចំនួនផងដែរ។

ដោយឡែក គោលបំណងពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ២០២៤-២០២៨ ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹងអំពីការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញ និងពង្រឹងការអនុវត្តសកម្មភាព ដើម្បីលសាងសមត្ថភាពសម្រាប់ការត្រៀមបង្ការ ការត្រៀមចំការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញក្រោយគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខណៈជាលទ្ធផល សកម្មភាពសំខាន់ៗជាច្រើនត្រូវបានអនុវត្ត និងសម្រេចបាន ប្រកបដោយប្រសិទ្ធភាព៕