* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រកួតមិត្តភាពជាមួយ ក្រុមបាល់ទាត់ខ្លាចាស់ ដើម្បីសប្បុរសធម៌ដល់សិស្សានុសិស្ស

07-07-2026 15:18

(សៀមរាប)៖ ថ្នាក់ដឹកនាំក្លិបបាល់ទាត់អង្គរថាយហ្គឺរ និងក្រុមបាល់ទាត់ខ្លាចាស់ (ក្រុមហ៊ុនអាវNT) ព្រមទាំងសប្បុរសជន កាលពីថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ បានរួមគ្នាប្រកួតបាល់ទាត់មិត្តភាព ក្នុងឱកាសខួបទំនាក់ទំនងជាដៃគូអាជីវកម្មអស់រយៈពេល១០ឆ្នាំ របស់ខ្លួន ដើម្បីរឹតបន្តឹងភាពជាដៃគូកាន់តែល្អបន្ថែមទៀត ព្រមទាំងចូលរួមជួយគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសទេសចរណ៍ក្នុងខេត្តសៀមរាប។

អ្វីដែលកាន់តែពិសេសនោះ ថ្នាក់ដឹកនាំក្រុមទាំងពីរបានរៀបចំនូវកម្មវិធីសប្បុរសធម៌ និងចែករំលែកសេចក្តីស្រឡាញ់ ស្នាមញញឹម ទៅកាន់យុវជនជំនាន់ក្រោយ ដោយបានចែកអាវកីឡាជូនប្អូនៗ ក្មួយៗសិស្សានុសិស្សនៅខេត្តសៀមរាប ប្រមាណ ១០០០អាវ ទុកជាអនុស្សាវរីយ នៅកីឡាដ្ឋាន Akihiro Kato ខេត្តសៀមរាប ថែមទៀតផង។

ក្រោយបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញប្រកបដោយមិត្តភាព និងស្នាមញញឹម ក្នុងស្មារតីកីឡា ថ្នាក់ដឹកនាំក្រុមទាំងពីរបានផ្តាំផ្ញើជូនប្អូនៗ ក្មួយៗឱ្យប្រឹងប្រែងសិក្សារៀនសូត្រ ស្តាប់គ្រូ អនុវត្តតាមវិន័យសាលា ជាពិសេសត្រូវចៀសផុតពីក្រុមក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង និងអំពើខុសច្បាប់ផ្សេងៗ ហើយងាកមកប្រឹងលេងកីឡា ដើម្បីសុខភាពល្អ កាយសម្បទារឹងមាំ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ក្រោមពាក្យស្លោក៖ «កីឡារស់ក្នុងសន្តិភាព» «ប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទ» «កីឡានាំមកនូវសុខភាពល្អ មិត្តភាព សាមគ្គី និងភាពជាដៃគូសហការល្អ» «ចូលរួមលើកកម្ពស់កីឡាបាល់ទាត់នៅកម្ពុជា»៕