* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នគរបាលអំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព «ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ»

07-07-2026 16:22

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញមាន ករណីជនអនាមិកជាច្រើន បានបន្លំខ្លួនជាបុគ្គលិកធនាគារ បានទាក់ទងមកប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទ ហើយក៏បាន​ប្រាប់ថា ពួកគេជាបុគ្គលិកធនាគារ និងបានប្រាប់ថា គណនីធនាគាររបស់លោក-អ្នក ត្រូវបានខូច​ហើយ ដែលតម្រូវឱ្យលោក-អ្នកផ្ទេរប្រាក់ចេញសិន ដើម្បីជួសជុលគណនីធនាគាររបស់លោក-អ្នក។ ក្រោយជួសជុលរួចពួកគេនឹងផ្ទេរប្រាក់ជូនលោក-អ្នកវិញ ក្នុងថ្ងៃទីខែឆ្នាំដដែល។

ក្រោយមកជនអនាមិកបានតម្រូវឱ្យលោក-អ្នក ភ្ជាប់លេខតេលេក្រាម (Telegram) ដើម្បីងាយស្រួលជជែកគ្នា និងបញ្ជុះបញ្ចូល ឱ្យលោក-អ្នកផ្ទេរប្រាទៅគណនី​ធនាគាររបស់ជនអនាមិកនោះ តាមរយៈ QR Code និងបន្តឱ្យលោក-អ្នក ផ្ទេរប្រាក់បន្ថែមទៀត ដោយជនអនាមិកនោះមិនបានផ្ទេរប្រាក់ទៅឱ្យលោក-អ្នកត្រឡប់មកវិញនោះទេ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការវេរលុយ ជាពិសេសសូមពិនិត្យថា តើគណនីធនាគាររបស់ លោក-អ្នកមានបញ្ហាទេ ប្រសិនបើគណនីធនាគាររបស់លោក-អ្នកមានបញ្ហាត្រូវទៅ​ធនាគារដើម្បីដោះ​ស្រាយបញ្ហាគណនីធនាគាររបស់លោក-អ្នកផ្ទាល់ ជៀសវាងទទួលនូវហានិភ័យនានានៅពេលក្រោយ៕