ក្រុមហ៊ុន Korean Madam Chong's Kimchi ចេញលិខិតបញ្ជាក់ជាផ្លូវការ និងបំភ្លឺជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងបាកូដរបស់ក្រុមហ៊ុន
07-07-2026 16:31
(ភ្នំពេញ)៖ ក្រុមហ៊ុន Korean Madam Chong’s Kimchi នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានចេញលិខិតបញ្ជាក់ជាផ្លូវការ ស្រាយបំភ្លឺដែលនាពេលថ្មីនេះ មានការយល់ច្រឡំមួយចំនួននៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងបាកូដ ដែលបិទលើផលិតផលរបស់ Korean Madam Chong's Kimchi។
តាមលិខិតបញ្ជាក់របស់ក្រុមហ៊ុន បាកូដដែលបិទលើផលិតផលគឺជា បាកូដដែលបានចុះបញ្ជីជាផ្លូវការជាមួយរដ្ឋាភិបាលកម្ពុជា ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនបានយល់ច្រឡំថា បាកូដចាស់ដែលស្ថិតនៅខាងក្រោមគឺជាបាកូដដើម ហើយដោយសារតែការយល់ច្រឡំនេះ ទើបមានការសង្ស័យថាផលិតផលនេះអាចមានទំនាក់ទំនងជាមួយផលិតផលថៃ។







