* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពីជលផល» និងសេចក្តីជូនដំណឹងស្តីពី «រដូវបិទនេសាទឆ្នាំ២០២៦»  នៅខេត្តសៀមរាប

07-07-2026 16:35

(សៀមរាប)៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពីជលផល» និងសេចក្តីជូនដំណឹងស្តីពី «រដូវបិទនេសាទ ឆ្នាំ២០២៦» រួមជាមួយឧបសម្ព័ន្ធឧបករណ៍ខ្នាតតូច ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង និងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ក្នុងខេត្តសៀមរាប។

កិច្ចប្រជុំមានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក ធិន នីសុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទកំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ តំណាងយោធភូមិភាគទី៤ និង យោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ជុំ ចាន់ថេង អភិបាលរងស្រុកសូទ្រនិគម កងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត កងពលតូចលេខ៧០ មេភូមិ សហគមន៍ ប្រជានេសាទនេសាទឃុំកំពង់ឃ្លាំង និងភូមិមាត់ខ្លា សរុបអ្នកចូលរួម២៧០នាក់ ធ្វើឡើងនៅទីធ្លាវត្តកំពង់ឃ្លាំង។

នៅចំពោះមុខអង្គពិធី លោក ប៉ែន ផល្លីកា បានលើកឡើងដោយមោទនភាពថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះត្រីមានការកើនឡើង ដោយសារលទ្ធផលនៃការបង្រ្កាបបទល្មើសនេសាទ។ ប្រជានេសាទបានសាទរចំពោះ«ច្បាប់ស្តីពីជលផល»ថ្មី ដោយពួកគាត់ប្តេជ្ញាក្នុងការអនុវត្តច្បាប់នេះឱ្យបានទាំងអស់គ្នា។

ជាមួយគ្នានោះ លោកក៏បានអំពាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យបានជិតសិ្នទ្ធ លើវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ហើយបានស្នើឱ្យប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌ ធ្វើប៉ាណូសរសេរអំពីឧបករណ៍ទាំង៤៩ឧបករណ៍ ពន្យល់ពី«រដូវបិទ» ដោយសង្ខេបឱ្យពលរដ្ឋដឹង នូវជំពូកដែលបានចែង និងការពិន័យអន្តរការដើម្បីឱ្យមានការគោរពច្បាប់ស្តីពីជលផល៕